ព័ត៌មានអន្តរជាតិ ៖  បើយោងតាមការដកស្រង់អត្ថបទផ្សាយ ដែលទើបតែបានចេញដោយទីភ្នាក់ងារសារព័ត៌មានបរទេស ស្កាយ កាលពីវេលាល្ងាចម្សិលមិញនេះ បានគូសបញ្ជាក់អោយដឹងថា​ យុវសិស្សម្នាក់  ក៏កំពុងតែតស៊ូព្យាយាម  ជាមួយនឹងឧកាសរស់រានមានជីវិត បន្ទាប់ពីបានព្យាយាមបាញ់សម្លាប់ខ្លួនឯង ដោយកាំភ្លើងខ្លី ក្នុងថ្នាក់រៀន​  នាវិទ្យាល័យ Ohio សហរដ្ឋអាមេរិក។

width=451

ប្រភពសារព័ត៌មាន ដដែល បន្ថែមថា  យុវសិស្សដែលព្យាយាម ប៉ុនប៉ងធ្វើអត្តឃាតនោះ មកទល់នឹងបច្ចុប្បន្ននេះ    ក៏កំពុងតែសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ នៅក្បែរកន្លែងកើតហេតុស្របពេលដែលស្ថានភាពជម្ងឺរបស់គេ ស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡើយ(កំពុងតែតស៊ូព្យាយាម  ជាមួយនឹងឧកាសរស់រានមានជីវិត) ។

គួរបញ្ជាក់ផងដែរថា  ខណៈពេលដែលកើតមានឡើងនូវករណីខាងលើនេះ  ក៏មានសិស្សានុសិស្សជាង    ២០  នាក់ផ្សេងទៀតផងដែរ បានឃើញ  និង ស្ថិតនៅក្នុងស្ថានភាពដ៏គួរអោយរន្ធត់មួយនេះ​​ តែពួកគេមិនបានទទួលការគំរាមគំហែង ឬក៏រងរបួសអ្វីនោះទេ។

width=448

ដោយឡែក   ភ្លាមៗនោះ  ក៏មានការជម្លៀសសិស្សានុសិស្ស ចេញពីវិទ្យាល័យពីសំណាក់អាណាព្យាបាលរបស់ពួកគេ បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ។ ដោយឡែក បើនិយាយពីអត្តសញ្ញាណ ជងរងគ្រោះវិញ    មិនបានបញ្ជាក់ អោយដឹងនោះទេ  ស្របពេលដែលឪពុកម្តាយរបស់គេ    ស្នើអោយមានការរក្សាជាសម្ងាត់  ។  ហើយបើនិយាយពីមូលហេតុ ដែលនាំអោយគេ     មានគំនិតធ្វើរឿងអត្តឃាតមួយនេះ  ក៏មិនទាន់បានដឹងជាក់ច្បាស់ នៅឡើយទេ ស្របពេលដែលវាស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ