យល់ដឹង៖ តាមការអោយដឹង ពីក្រុមអ្នកវិទ្យាសាស្រ្ដនៃប្រទេស New Zealand កាលពីពេលថ្មីៗ បានអោយដឹងថា ពួកគេបានរកឃើញពពួកបង្គាយក្សពណ៌ស មួយប្រភេទដែលវា ចូលចិត្ដរស់ក្នុងទឹកជ្រៅបំផុត។width=457

តាមការអោយដឹង របស់ក្រុមអ្នកវិទ្យាសាស្រ្ដបាន អោយដឹងថា​​ ពពួកសត្វបង្គា (Sprawn)ប្រភេទនេះ គឺគេបានរកឃើញតាំងពី ៤០ ឆ្នាំមុនមកម្លេះ។ ក្រុមអ្នកវិទ្យាសាស្ដ្របានបន្ដថា ទោះបីជាយ៉ាងណាក៏ដោយ ក៏បង្គាដែលគេចាប់ដាក់ក្នុងដបនេះ ជាប្រភេទបង្គាយក្សដែរ។បង្គានេះ វាមានទំហំដល់ទៅ ២៨ សង់ទីម៉ែត្រ និងរស់ក្នុងជម្រៅទឹកសមុទ្រហូតដល់ ៧,០០០ ម៉ែត្រ។

width=457

ក្រុមអ្នកវិទ្យាសាស្រ្ដបានបន្ដថា ពពួកសត្វបង្គាទាំងអស់នេះ ភាគច្រើនគឺតែប្រទៈឃើញនូវឯឆ្នេរសមុទ្រ New Zealand នៃប្រទេស New Zealand ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏អាជ្ងាធរនៃប្រទេស New Zealand បានពង្រឹង ក៏ដូចជាការអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ ជួយអភិរក្សសត្វសមុទ្រទាំងអស់នេះដែរ៕

ចងចំា៖ ការពារធនធានធម្មជាតិ គឺការពារជីវិតរបស់អ្នក។

 

ដោយ៖ រក្សាប្រភព៖ dailymail