Nicola McLean គ្រប់គ្នានៅអង់គ្លេសនរណាក៏ស្គាល់នាងដែរជាតារាស្រីដែលចាប់ផ្ដើមអាជីពមកដល់ពេលនេះគឺល្បីដោយសារតែ ស្រាត នាងថតស្រាតដាក់ទស្សនាវត្តីបុរស។/តែយ៉ាងណានាង Nicola ក៏ប្រាប់ផងដែរថានាងមិនពេញចិត្តនឹងខ្លួននាងប៉ុន្មាននោះទេ។ អតីតតារាបង្ហាញម៉ូដរបស់ Glamour រូបនេះបានប្រាប់ថានាងពិតជាស្អប់រូបរាងរបស់ខ្លួនឯងណាស់ជាពិសេសគឺរាល់ពេលដែលនាងសម្លឹងមើលកញ្ចក់។/នាងបានប្រាប់ទស្សនាវត្តីដែលធ្វើការសម្ភាសន៍នាងថានាងស្អប់ខ្លួនឯង គ្រប់កន្លែងព្រោះនាងមិនស្អាតដូចកាលពីមុន ភ្នែករបស់នាងតូច ជាមួយនឹងភាពជ្រួញ ហើយបើនិយាយពីរូបរាងវិញនោះគឺនាងមិនពេញចិត្តសោះឡើយតាំងពិសម្រាលកូនទី ១ មកម្ល៉េះនាងបានប្រាប់ថានាងមានរូបរាងដ៏អាក្រក់ ដែលវាមើលទៅគឺគួរអោយក្អូត។នាងធ្លាប់មានប្រវត្តិត្រូវបានមិត្តនៅសាលាដែលគេបង្អាប់នាងថាជាមនុស្សមានរូបរាងអាក្រក់ដែលពាក្យនេះបានដក់ជាប់មកជាមួយនាងរហូតមកដល់ពេលនេះទោះបីជានាងមានកូន ២ ហើយក្ដីក៏នាងនៅតែខិតខំក្នុងការស្វែងរកសម្រស់ពិតរបស់នាងដែលនាងពេញចិត្ត៕

ដោយ៖ ម៉ូកាប្រភពពី៖ Dailymail