ផ្កាឈូករ័ត្ន ជាប្រភេទរុក្ខជាតិ ដ៏សាមញ្ញមួយ ដែលមានផ្កា តូច ឬ ក៏ ធំ ពណ៌លឿង ទៅតាមប្រភេទពូជ របស់វា ហើយវា មានផ្កា នៅក្នុងរដូវក្តៅ។ ផ្កាឈូករ័ត្ន  គឺជាផ្កា  ដ៏ពេញនិយមបំផុត ដោយសារតែ វាមានរូបរាង ដូចជា ព្រះអាទិត្យ កំពុងតែរះ។

ជាពិសេស  ផ្កាឈូករ័ត្ន  គឺងាយស្រួល ដំា ដែលលោកអ្នក  អាចស្វែងរកគ្រាប់  របស់វា នៅក្នុងផ្សារ ឬ  ផ្សារទំនើប បាន។ ខាងក្រោមនេះ ជាវិធីងាយៗ សំរាប់ដាំ  ផ្កាឈូករ័ត្ន៖

១/ ជ្រើសរើស ប្រភេទ គ្រាប់ពូជ៖ គ្រាប់ពូជ ផ្កាឈូករ័ត្ន  មាន បីប្រភេទ ទី១៖ ពូជធំ,ទី២៖ ពូជមធ្យម (ធំល្មម), ទី៣៖ ពូជតូច។ អ្នក អាចជ្រើសរើស  ទៅតាម  ចំណង់ចំនូលចិត្ត របស់លោកអ្នក។

width=456

២/ ទីកន្លែង៖ ត្រូវជ្រើសរើស  កន្លែង  ដែលមាន  កំដៅព្រះអាទិត្យខ្លាំង ចាប់​ ៦ ទៅ ៨ ម៉ោង ក្នុង ១ថ្ងៃ។

width=456

៣/ ជ្រើសរើសដី៖ ត្រូវជ្រើសរើសដី ដែលមានជីជាតិល្មម ទើបវា អាចលូតលាស់បានល្អ។ ជៀសវាង   កុំដាំ   ជាមួយដីខ្សាច់  ឬ  ដីមាន  លាយដីខ្សាច់ឱ្យសោះ។ បន្ទាប់មក យកគ្រាប់ផ្កាឈូករ័ត្ន ដាក់កប់ដី  ក្នុងជម្រៅ  ៩សង់ទីម៉ែត្រ (9cm) និង ដាំវា  ឱ្យឃ្លាតពីគ្នា ចំងាយ ៩០សង់ទីម៉ែត្រ  (ប្រភេទពូជ ធំ), ៦០សង់ទីម៉ែត្រ  (ប្រភេទពូជ មធ្យម)  និង ៣០សង់ទីម៉ែត្រ (ប្រភេទពូជ តូច)។

width=456

width=456

សូម ធ្វើទៅតាមការណែនាំ ខាងលើនេះ លោកអ្នក នឹងទទួលបានផ្កាឈូករ័ត្ន  ដ៏ស្រស់ស្អាត លំអរ នៅក្នុងគេដ្ឋាន៕

ដោយ៖ វណ្ណៈប្រភព៖ wikihow