យល់ដឹង៖ ទោះបីជាប្រទេសក្នុងតំបន់អាស៊ី ក៏ដូចជាអាស៊ីអាគ្នេយ៍ រួមមានថៃ សិង្ហបុរី ព្រុយនេ មានសេដ្ឋកិច្ចកើនឡើង គួរអោយកត់សម្គាល់យ៉ាងណាក្ដី ក៏មានប្រទេសមួយចំនួនក្នុងចំណោមនោះ នូវតែជួបបញ្ហាកង្វះខាត ផ្នែកជីវភាពរស់នៅខំា្លងក្លាណាស់ណាដែរ។
ជាក់ស្ដែង ដូចជានៅក្នុងប្រទេសភីលីពីនជាដើម ប្រជាជនអ្នកស្រុកដើម Manila ក្នុងស្រុក P.Casal គឺបានរស់នៅក្នុងស្ថានភាពក្រីក្រយ៉ាងខ្លាំង ជាពិសេស គឺបញ្ហាលំនៅដ្ឋានតែម្ដង។ ជាមួយគ្នានេះផងដែរ ក៏មានរបាយការណ៍ក្នុងស្រុកមួយ បានបង្ហាញថា ក្នុងឆ្នាំ២០១៣នេះ កំណើតសេដ្ឋកិច្ចក្នុងប្រទេសនេះ បានកើតឡើងដល់ទៅ ៧.៨ ភាគរយឯណ្ណោះ ពោលគឺរដ្ឋាភិបាល បានចំណាយប្រាក់រហូតដល់ជាង ១០ ពាន់លានដុល្លារអាមរិក សម្រាប់ការកសាងហេដ្ឋារចនាសម្ព័នគ្រប់ប្រភេទ។
ទទឹមនឹងនេះដែរ ក្រុមអង្គការមួយចំនួន ក៏បានបង្ហាញថា រដ្ឋាភិបាល បានចំណាយថវិការច្រើនបែបនេះ គឺគ្រាន់តែកសាងផ្នែកសាវាកម្មសាធារណៈ ប៉ុណ្ណោះ តែចំពោះបញ្ហាជម្រករបស់ប្រជាពេលរដ្ឋ និងកត្ដាជីវភាពរស់នៅ គឺនៅមិនទាន់ មានការគិតគូយ៉ាងណានោះទេ៕






ដោយ៖ នារីប្រភព៖ dailymail