Lawrence John Ripple ជាបុរសម្នាក់អាយុ ៧០ឆ្នាំ នៅអាមេរិក និយាយប្រាប់នគរបាលថា ខ្លួនស៊ូដេកគុក ប្រសើរជាងនៅផ្ទះជាមួយប្រពន្ធ។

/

ឈ្មោះ Lawrence នេះ បានសារភាពថា ខ្លួនប្លន់ធនាគារ ក៏ព្រោះតែដើម្បីគេចពីប្រពន្ធ

ប្រភពព័ត៌មានពី dailymail មិនបានប្រាប់ឱ្យដឹងនូវពេលវេលានៃថ្ងៃកើតហេតុនោះទេ ប៉ុន្តែ បានឱ្យដឹងថា ពេលមកដល់ធនាគារពលកម្ម នៅរដ្ឋ Kansas អាមេរិក ឈ្មោះ Lawrence បានប្រគល់ក្រដាសមួយទៅឱ្យបុគ្គលិក ស្នើឱ្យប្រគល់ប្រាក់មកឱ្យខ្លួន។ លោក Lawrence ថែមទាំងគំរាមថា ខ្លួនមានកាំភ្លើង។

បុគ្គលិកធនាគារ ភ្លាមនោះ ក៏បានធ្វើតាម ដោយប្រគល់ប្រាក់ទៅឱ្យ Lawrence ។ ប៉ុន្តែ បន្ទាប់ពីទទួលបានប្រាក់ហើយ Lawrence មិនបានរត់ទៅណានោះទេ។ គាត់នៅអង្គុយក្នុងធនាគាររង់ចាំសន្តិសុខមកដល់ ហើយប្រាប់ថា “មនុស្សដែលពួកលោកកំពុងរកគឺខ្ញុំនេះហើយ”។

/

Lawrence ឱ្យដឹងថា សុភមង្គលកម្រនឹងកើតមានចំពោះ​គ្រួសារ​របស់លោក

សន្តិសុខបានយកប្រាក់ត្រឡប់ទៅវិញ រួចរាយការណ៍ទៅកាន់នគរបាល។

បុគ្គលិក FBI ម្នាក់សរសេរនៅក្នុងឯកសារសួរចម្លើយថា Lawrence បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធកាលពីព្រឹកថ្ងៃកើតហេតុ ហើយនិយាយថា គាត់ “មិនចង់នៅក្នុងផ្ទះក្នុងស្ថានភាពបែបនេះទៀតទេ”។

Lawrence បានសារភាពប្រាប់នគរបាលថា គាត់បានយកក្រដាសចេញ រួចសរសេរនៅចំពោះមុខប្រពន្ធថា នឹងទៅប្លន់ធនាគារ។ លោកនិយាយត្រង់ចំពោះមុខប្រពន្ធថា ខ្លួន “ស៊ូនៅគុកប្រសើរជាងនៅផ្ទះ”។

/Lawrence (ឆ្វេង) បានសរសេរ​នៅចំពោះមុខប្រពន្ធថា ខ្លួននឹង​ទៅប្លន់ធនាគារ ដើម្បី​បានចូលគុក

ដូចបំណងមែន លោក Lawrence ត្រូវបានចោទប្រកាន់ថា បានប្លន់ធនាគារ។ ឯកសារតុលាការដែលចុះផ្សាយនៅលើអ៊ីនធឺរណែតឱ្យដឹងថា លោក Lawrence ក៏មិនមានមេធាវីនោះដែរ។

ប្រែសម្រួល ៖ បុត្រាប្រភព ៖ dailymail