នៅក្នុងកីឡា បាល់ទះ គេតែងតែចាប់អារម្មណ៍ លើកីឡាករ កីឡាការនី ដែលលេងបានល្អ អាច លោតបានខ្ពស់ ជាដើមតែ កីឡាការនី ម្នាក់នេះបានធ្វើអោយទស្សនិកជន ជ្រួលជ្រើម ជាខ្លាំង ។

/នារីម្នាក់នោះ ត្រូវបានគេស្គាល់ថា ជាកីឡាការនី បាល់ទះ អោយប្រទេស កាហ្សាក់ស្តង់ វ័យ ១៨ ឆ្នាំ ម្នាក់ដែល ត្រូវបានសារព័ត៌មាន និងទស្សនិកជន នៅកម្មវិធីប្រកួត បាល់ទះអាស៊ីក្រោយអាយុ ១៩ ឆ្នាំ ជ្រួលជ្រើម ពេញទីលានប្រកួត ។ នាងមានឈ្មោះថា Sabina Altynbekova ដែលបានទៅ ប្រកួតនៅឯ ប្រទេសចិន ទីក្រុង ប៉េកាំង អោយក្រុម កាហ្សាក់ស្តង់ ។ គ្រាន់តែនាង បានដើរចូល មកក្នុងទីលាន ដើម្បីកំដៅសាច់ដុំភ្លាមនោះ ទស្សនិកជន​បានបង្វែរ ចក្ខុទៅរកនាង យ៉ាងគំហុក ពេញមួយកីឡាដ្ឋាន ដែលយូរៗទៅ ពួកគេមិនមែន មកមើលការប្រកួត បាល់ទះឡើយ តែបែជា សំលឹងតែ នាងទៅវិញ ។ លោកគ្រូ ជំរើសជាតិ កាហ្សាក់ស្តង់ ក៏បាននិយាយផងដែរថា វាពិតជា ពិបាកខ្លាំងណាស់ ក្នុងហ្វឹកហាត់ និងប្រកួត ខណៈពេលដែល ទស្សនិកជន ធ្វើដូចមានតែនាង ម្នាក់ឯង ដែលប្រកួតអញ្ចឹង ។

/

/ភាពល្បីល្បាញរបស់នាង បានសាយភាយ យ៉ាងឆាប់រហ័ស ដែលមានអ្នកបង្កើត ទំព័រគាំទ្រនាង នៅតាមបណ្តាញ សង្គម ជាច្រើនហើយ​ ថែមទាំងបាន គូររូបនាង ទៅជាតុក្កតា ជប៉ុន យ៉ាងស្អាត​ទៀតផង ។ ទស្សនិកជន ម្នាក់និយាយថា សម្រស់របស់នាង ពិតជាស្រស់ស្អាតខ្លាំងណាស់ ដែលវាបាន តំណាងអោយ ប្រជាជាតិ អាស៊ីយើងណាស់ ។

/យ៉ាងណាមិញស្រីស្អាត Sabina Altynbekova បានប្រាប់ថា ពីដំបូងនាង មានភាពភ្ញាក់ផ្អើលនិង រំភើបណាស់ តែក្រោយមក វាដូចជា ជ្រុលបន្តិចហើយ នាងក៏បានសុំ អោយទស្សនិកជនទាំង អស់សូម កុំបន្ថែមឬ បង្កើតទំព័រគាំទ្រ នៅលើបណ្តាញសង្គម តទៀត ប្រសិនបើអ្នក ចង់អោយ នាងសប្បាយចិត្ត ហើយឥលូវនេះនាង គ្រាន់តែចង់ ផ្តោតទៅលើការប្រកួត ប៉ុណ្ណោះ ៕

/

 

ប្រែសម្រួល ៖ លីលីប្រភព ៖ dailymail