អន្តរជាតិ មនុស្សពីរនាក់បានស្លាប់បាត់បង់ជីវិត ក្រោយពីហ្វូវសត្វឃ្មុំ បានបើកការវាយលុក មកលើតំបន់ទីប្រជុំជន​  នេះបើយោងតាមសេចក្តីរាយការណ៍   របស់គេហទំព័រសារព័ត៌មានបរ ទេស breakingworldnews ដែលបានចេញផ្សាយកាលពីពេលកន្លងទៅថ្មីៗនេះ។

width=474

លើសពីនេះទៅទៀត បើយោងតាមសម្តីអ្នកភូមិម្នាក់បានបញ្ជាក់អោយដឹងថាអំឡុងពេលដែល មានការប្រារព្ធកម្មវិធីបុណ្យសាសនា  ហិនណ្ឌូ នៅក្នុងតំបន់ទីប្រជុំជន Sadiya រដ្ឋ Assam ភាគ ឦសាន ប្រទេសឥណ្ឌា រំពេចនោះ ស្រាប់តែមានហ្វូងសត្វឃ្មុំបានបើកការវាយប្រហារតែម្តង។

គួររំឭកផងដែរថា  ក្រោយកើតមានឡើង  នូវរឿងដែលមិនគួរអោយជឿនេះ រយៈពេល ២ ថ្ងៃ ក្រោយ បុរសម្នាក់ដែលមានឈ្មោះថា Purnakanta Buragohain រូមទាំងក្មេងសិស្សសាលាមិន ទាន់បានបញ្ជាក់អត្តសញ្ញាណម្នាក់ផ្សេងទៀត ត្រូវបានស្លាប់បាត់បង់ជីវិតដោយសារតែការញាំ ញី និងទិចពីសំណាក់ហ្វូងសត្វឃ្មុំ ស្របពេលដែលច្រើននាក់ផ្សេងទៀតបានរងរបួស៕

ដោយ ៖ ពិសី ប្រភព ៖ breakingworldnews