ព័ត៌មានអន្តរជាតិ ៖ ត្រីចម្លែក Halibut  ធំជាងសព្វមួយដង  ដល់ទៅ ៣ ដង  និង មានទម្ងន់ដល់ទៅ ៧០ គក ត្រូវបានក្រុមអ្នកនេសាទប្រមាញ់ជាប់នៅឯ ឈូងសមុទ្រ កោះ Shetland ចក្រភពអង់គ្លេស  នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន  ពីគេហទំព័របរទេស  top-newstoday ដែលទើបតែបានធ្វើការចេញផ្សាយកាលពីវេលាមុននេះ។

width=439

ប្រភពសារព័ត៌មានដដែល  បន្ថែមអោយដឹងផងដែរថា  ត្រីដ៏ធំមួយនេះ  ត្រូវបានគេជឿថា មានអាយុដល់ទៅ ៥០ ឆ្នាំ ។ ដោយឡែក  បើយោងតាមសម្តីលោក  John Macleod ដែលត្រូវជាម្ចាស់ភោជនីយដ្ឋានគ្រឿងសមុទ្រមួយកន្លែង  មានស្លាកយីហោឈ្មោះ  Crabshakk បានអះអាងអោយដឹងថា ត្រីដ៏ធំមួយនេះ អាចបម្រើជូនភ្ញៀវបានដល់ទៅ ៣០០ នាក់ នេះបើតាមការរំពឹងទុក     បន្ទាប់ពីគាត់  បានទទួលទិញវា   ពីអ្នកនេសាទ​ ក្នុងតម្លៃទឹកប្រាក់ £1,000។

width=436

បន្ទាប់ពីមានការសន្មត់ថា ត្រីដ៏ធំមួយនេះ មានអាយុកាលដល់ទៅ ៥០ ឆ្នាំ ប្រភពសារព័ត៌មានដដែលក៏បានបញ្ជាក់បន្ថែមថា  វាគឺជាត្រីដ៏ធំជាងគេមួយ  ដែលត្រូវបានប្រមាញ់បានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលវាមានទម្ងន់ដល់ទៅ ៧០ គក និងជាត្រី Halibut ធំជាងគេលើលោក ខណៈវាមានប្រវែងដល់ទៅ ៤ ម៉ែត្រជាងឯណោះ៕

width=434

width=434

ដោយ ៖ រិទ្ធីប្រភព ៖ topnewstoday