កាលពីព្រឹកថ្ងៃ ចន្ទ ទី ០៦ សីហា នេះ Camnews បានទទួលពត៌មានពីអ្នកស្រី កែវ ច្រិប ដែលកំពុងមានបញ្ហាដោយ កូនស្រីរបស់ អ្នកស្រីឈ្មោះ អន សុភាព (ឈ្មោះក្រៅ ឆដា) បានលួចរត់ចេញពីផ្ទះបាត់ដំណឹងសូន្យឈឹង តាំងពីម៉ោង ០១ រសៀល ថ្ងៃ អាទិត្យ ទី ០៥ ខែសីហាមកម្លេះ។មកដល់ពេលនេះមិនទាន់ឃើញកូនរបស់ខ្លួន ត្រលប់មកវិញនៅឡើយ។/បើតាមកិច្ចសម្ភាសន៍លោក អន ហួច និងអ្នកស្រី កែវ ច្រឹប ជាឪពុកម្ដាយ របស់ក្មេងស្រីដែលបានបាត់ខ្លួន បានអោយដឹងថា កូនស្រីរបស់គាត់ឈ្មោះ អន សុភាព ហៅ ឆដា អាយុ ១៤ ឆ្នាំបានលួចរត់ចេញពីផ្ទះទៅកាលពីថ្ងៃអាទិត្យ ទី ០៥ ម្សិលមិញនេះ ដោយបានលួចយកទៅជាមួយនូវ ទូរសព្ទចំនួន ២ គ្រឿង កាបូបស្ពាយ Kitty ១ (ដូចក្នុងរូបខាងលើ) និងម៉ាស៊ីនថតមួយផង។ អ្នកស្រីបានប្រាប់ផងដែរថា កូនរបស់គាត់រូបនេះ មានបញ្ហាជាមួយនឹងពួកគាត់មកជាង១ ឆ្នាំមកហើយដោយ ពួកគាត់បានហាមឃាត់ ស្ដីប្រដៅមិនអោយប្រើប្រាស់ទូរសព្ទ ទាក់ទងមិត្តភ័ក្រ និងមានសង្សា ជាពិសេសគឺពេលយប់ ដោយឃាត់មិនស្ដាប់ រឿងនេះបានរុំាំរ៉ៃមកជាង១ ឆ្នាំមកហើយរហូតដល់ថ្ងៃម្សិល មិញនេះ ក្មេងស្រីរូបនេះ បានលួចរត់ចេញ ពីផ្ទះតែម្ដង។/ប្រសិនបើមាន មិត្តយុវវ័យ ឬបងប្អូន ណាដែលបានប្រទះឃើញ ក្មេងស្រីមានភិនភាគដូចរូបខាងលើ សូមមេត្តាផ្ដល់ដំណឹងទៅកាន់ លោក អន ហួច ជាឪពុកតាមរយៈទូរសព្ទលេខ ០៩២៧០៥ ៥២៥ និងអ្នកស្រី កែវ ច្រិប ជាម្ដាយតាមរយៈទូរសព្ទលេខ ០១២ ៨៦៧ ៥៧៥។ បញ្ជាក់សារជាថ្មីក្មេងស្រីរត់ចេញពីផ្ទះឈ្មោះ អន សុភាព ហៅ ឆដា អាយុ ១៤ ឆ្នាំមានភិនភាគដូចរូបថតខាងលើ៕

ដោយ៖ ម៉ូកា