វីដេអូអាសអាភាសមួយបានចាក់ផ្សាយនៅឯពិធីបិទវគ្គសិក្សា ខណៈពេលដែលមានលោកគ្រូអ្នកគ្រូ ក៏ដូចជាឪពុកម្តាយសិស្សានុសិស្សបានចូលរួម ដែលជាហេតុធ្វើអោយពួកគាត់ទាំងអស់គ្នាមានការភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំង។ //                              ​ ទិដ្ឋភាពនិស្សិតពេលបញ្ជប់ការសិក្សាវីដេអូអាសអាភាសនោះ ត្រូវបានចាក់ផ្សាយនាពេលព្រឹកក្នុងពិធីនោះនៅឯ Gammel HellerupGymnasium ប្រទេស Denmark ដែលនៅក្នុងវីដេអូនោះគេសន្មត់ថា គឺជាកូនសិស្សកាលពីពួកគេនៅសិក្សានៅឡើយ។ ផ្ទុយទៅវិញ វីដេអូនោះត្រូវបានចាក់ផ្សាយ និងបានមើលនាពេលនោះ រូមមាន៖ អ្នកបញ្ជប់ការសិក្សាចំនួន៤៥០នាក់  សមាជិកគ្រួសារគេផ្សេងទៀត និងលោកគ្រូអ្នកគ្រូផងដែរ ដែលនៅក្នុងវីដេអូនោះបានអោយដឹងថា គឺសិស្សសាលាប្រុសមា្នក់បានរួមភេទជាមួយនិងស្រីម្នាក់ដែលមិនបានរៀននៅសាលានោះ។ បើយោងទៅតាមលោកJorgen Rasmussen បាននិយាយថា សាលារៀន Hellerup ដែលមានទីតាំងស្ថិតនៅខាងជើងទីក្រុង Copenhagen និងមិនត្រូវមានទោសអ្វីនោះទេ​ ក្រោយពីមានការចាក់ផ្សាយវីដេអូនេះដែលបានចាក់ផ្សាយចេញពីកាម៉េរាអាថ៌កំបាំងមួយ ក៏ប៉ុន្តែចំពោះអ្នកមានប្រតិកម្មរហ័សបាននិយាយថា គាត់ចង់ឃើញអ្នកដែលបានចាក់ផ្សាយវីដេអូនេះត្រូវបានកាត់ទោស នេះបើយោងទៅតាម The Copenhagen Post ។ គាត់ក៏បានលើកទឹកចិត្តដល់គូស្នេហ៏មួយគូនោះ ត្រូវព្យាយាមរកអ្នកចាក់ផ្សាយវីដេអូនោះដើម្បីយកមកដាក់ទោស។ ទោះបីជាយ៉ាងណាក៏ដោយ គាត់នៅតែលើកទឹកចិត្តពួកក្នុងការស្វែងរកអ្នកដែលបានចាក់ផ្សាយ ដែលបណ្តាលអោយមានករណីនេះឡើង។ ប្រាកដណាស់ថា វាគឺជាការប្រព្រឹត្តិបទល្មើសរបស់គេ មិនមែនសាលានោះទេ។ លោក Rasmussen បាននិយាយថា សាលាស្គាល់នូវអត្តសញ្ញាណរបស់ពួកគេ ហើយពួកគេក៏ត្រូវបានដាក់ទោសផងដែរ ។ អ្នកជំនាញច្បាប់គឺលោក Oluf Jorgensen បាននិយាយប្រាប់កាសែតPolitiken ស្រី្តនោះពិតជាមិនបានដឺងខ្លួនជាមុនកាលដែលមានករណីបែបនេះ ហើយគាត់ក៏បានបន្ថែមថា ការចាក់ផ្សាយវីដេអូកាលពីព្រឹកនៅក្នុងកម្មវិធីនេះ គឺជាការស្តែងអោយឃើញថា វាគឺជាការប្រមាថមើលងាយ ដែលវាច្បាស់ថាវាជាការប្រព្រឹត្តិបទល្មើស លោក Jorgensen បាននិយាយ។លោក Jeppe Hald ដែលជាអ្នកដឹកនាំគំរោងសមាគមន៏ផែនការគ្រួសារបាននិយាយថា វីដេអូនេះត្រូវបានចាក់ផ្សាយជាសាធារណៈលើកញ្ជក់ទូរទស្សន៏ផងដែរ តែដោយបង្ហាញជាលក្ខណៈរាងព្រាលៗ ដែលវាអាចជះឥទ្ធិពលដល់អ្នកផ្សេងទៀតនៅក្នុងការប្រព្រឹត្តិល្មើសច្បាប់បែបនេះ៕

ដោយ ៖ ចាន់ណាប្រភព ៖ dailymail