កូឡុំប៊ី ៖ ស្រ្តីម្នាក់បានខាំផ្តាច់អវយវៈភេទរបស់ដៃគូរបស់ខ្លួន ដែលមានអាយុប្រមាណជា ៣០ ឆ្នាំ កាលពីថ្ងៃសុក្រ នេះបើយោងតាមសម្តីរបស់លោកវេជ្ជបណ្ឌិត ស្របពេលដែលប៉ូលីសកំពុងស៊ីបអង្កេតករណីដូចគ្នានេះ ចំនួន២ផ្សេងទៀត។
បុរសនោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Andapana ដែលមានចង្ងាយ ១៨០គឺឡូម៉ែត្រ ភាគខាងត្យូងប្រទេសកំឡុំប៊ី បន្ទាប់ពីមានជម្លោះជាមួយនិងស្រ្តីម្នាក់នេះដែលមានវ័យ៤៥ឆ្នាំ។ បើតាមសម្តីលោកវេជ្ជបណ្ឌិតសុំមិនបញ្ជេញឈ្មោះ បានប្រាប់ដល់ AFP អោយដឹងថា អវយវៈភេទរបស់បុរសម្នាក់នេះ គឺត្រូវបានកាត់ផ្តាច់មួយភាគបី។

ពួកយើងបានធ្វើការឃាត់ឈាម និងបានបញ្ជូនបន្តទៅមន្ទីរពេទ្យឯកទេសខាងអវយវៈភេទ ដែលនៅក្នុងទីក្រុងជិតនោះ។ បើតាមភ្នាក់ងារមន្ត្រីប៉ូលីសបានអោយដឹងថា បុរសនោះមានឈ្មោះថា Chandana Pradeep ដែលមានមុខរបរជាជាងកាត់សក់ដែលរឿងហេតុនេះបានកើតឡើងដោយសារតែគាត់មានជម្លោះជាមួយនិងភរិយារបស់គាត់ ដោយនាងបានបដិសេធមិនអោយលុយទៅគាត់ ក្នុងការទៅផឹកស្រា។ ប៉ូលីសក៏បាននិយាយបន្ថែមថា ពួកគេបានរៀបការនិងគ្នា ប៉ុន្តែជនរងគ្រោះបាននិយាយថា ពួកគេគ្រាន់តែជាដៃគួស្នេហានិងគ្នាតែប៉ុណ្ណោះ។
បុរសជនរងគ្រោះកំពុងធ្វើការវះកាត់
ករណីបុរសដែលជាជាងកាត់សក់ម្នាក់នេះ ដែលបានរងរបួសនិងអវយវៈភេទនេះ គឺវាស្រដៀងទៅករណីបុរសជនជាតិអាមេរិកកាំងមួយរូបមានឈ្មោះថា John Bobbit ដែលត្រូវបានប្រពន្ធរបស់គាត់យកកាំបិទមកកាត់ផ្តាច់អវយវៈភេទកាលពីឆ្នាំ ១៩៩៣។ រឿងនេះបានកើតឡើងដោយនាងបានអះអាងនិងនិយាយថា ជនរងគ្រោះបានធ្វើបាបនាងទាំងផ្លូវកាយនិងផ្លូវចិត្ត៕
ប្រភព ៖ រិទ្ធីប្រភព ៖ channelnewsasia