អន្តរជាតិ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយនាប៉ុន្មានម៉ោងមុននេះ បានបញ្ជាក់អោយដឹងថា មានបាឡែនយក្សមួយ មិនដឹងជាមានកំហឹងជាមួយនិងទូកអ្នកនេសាទតាំងពីពេលណានោះទេ  មានពេលមួយនោះ  ស្រាប់តែផុសខ្លួនចេញពីផ្ទៃទឹក មកសង្កត់លើទូកអ្នកនេសាតរហូតដល់លិចតែម្តង។

width=478

គួរបញ្ជាក់ផងដែរថា ក្រោយពីបានកើតមានឡើងនូវគ្រោះថ្នាក់  ដែលបានបង្កចេញពីកំហឹងបាឡែនយក្សមួយក្បាលនេះ     បានបណ្តាលអោយបុរស៣ នាក់  ដែលជាអ្នកនេសាទរបួស ក្នុងនោះម្នាក់មានរបួសធ្ងន់ ស្របពេលដែលហេតុការណ៍មួយនេះ បានកើតឡើងនៅក្នុងមហាសមុទ្រអាហ្រ្វិកខាងត្បូង ជិតនឹងកំពង់ផែ Elizabeth ។

ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់អ្នកជំនាញខាងជួយសង្រ្គោះលើដែនទឹកមកពីវិទ្យាស្ថានជាតិជួយសង្រ្គោះលើដែនទឹក   ដោយបានស្រង់បុរស  ៣  នាក់នោះចេញពីផ្ទៃទឹក ស្របពេលដែលបុរសម្នាក់ ដែលបានរងរបួសធ្ងន់ជាងគេនោះ  ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះបន្ទាន់  រីឯបាឡែនយក្យនោះវិញ  ក៏បានគេចខ្លួនចូលទៅក្នុងមហាសាគរវិញផងដែរ៕

ដោយ ៖ រិទ្ធីប្រភព ៖ Sky