ទស្សនាវដ្ដីវេជ្ជសាស្ដ្រអង់គ្លេស The Lancet ទើបបានប្រកាសនូវការស្រាវជ្រាវមួយ ស្ដីពីបណ្ដាប្រទេស ដែលមានប្រជាជន ខ្ជិល បញ្ចេញសកម្មភាពបំផុតក្នុងពិភពលោក។ តាមរយៈការស្រាវជាវនេះ ប្រទេស Malta ត្រូវបានគេដឹងថា ជាប្រទេស ខ្ជិល បំផុត ជាមួយនឹង ៧១,៩% នៃប្រជាជន មិនហាត់ប្រាណ យ៉ាងតិច ៣០នាទីក្នុង ១ថ្ងៃ។

ក្នុងអំឡុងពេលនៃព្រឹតិការណ៍ អូឡាំពិក ឆ្នាំ ២០១២ ទស្សនាវដ្ដី The Lancet ​បានធ្វើការស្រាវជ្រាវ អំពីកម្រិតនៃការធ្វើសកម្មភាពរបស់ប្រជាជនក្នុងប្រទេសចំនួន ១២២។

ខាងក្រោមនេះគឺជាតារាងនៃប្រទេសទាំង ១០ ដែលខ្ជិលបញ្ចេញសកម្មភាពបំផុតក្នុងពិភពលោកដោយយោងទៅលើអាត្រានៃចំនួនមនុស្ស ដែលមិនបានហាត់ប្រាណអោយបាន ៣០នាទីក្នុងមួយថ្ងៃ។

/

១០ - ម៉ាឡេស៊ី (61,4%)

 

/

៩ - អាំរ៉ាប់រួម (62,5%)

 

/

៨ - អង់គ្លេស (63,3%)

 

/

៧ - គុយវែត (64,5%)

 

/

៦ - មីក្រូណេសៀ (66,3%)

 

/

៥ - អាហ្សង់ទីន (68,3%)

 

/

៤ - ស៊ឺបៀ (68,3%)

 

/

៣ - អារ៉ាប់ប៊ី សាអូឌីដ (68,8%)

 

/

២ - ស្វាស៊ីឡែន (69,0%)

 

/

១ - ម៉ាល់តា (71,9%)

ក្រុមអ្នកស្រាវជ្រាវរបស់ទស្សនាវដ្ដី The Lancet ​បានអោយដឹងថា ភាពខ្ជិល ក្នុងការហាត់ប្រាណ

គឺជាមូលហេតុចំបង ដែលបណ្ដាលអោយមានមនុស្សស្លាប់ដល់ទៅ ១/៣ ក្នុងចំណោមប្រជាជនទូទាំងពិភពលោក ដោយសារតែពួកគេមិនបានហាត់ប្រាណ ឬបញ្ចេញកម្លាំងអោយបានយ៉ាងតិច ៣០នាទីក្នុងមួយថ្ងៃ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ zing