ថ្មីៗនេះ នៅប្រទេសBrazil មានទារកមួយឈ្មោះCarolina Terzis បានស្វាគមន៏ពិភពលោកថ្មីដែលមានទំងន់និងកំពស់ដ៏សែនតូចបំផុត។ ជាក់ស្តែងពិតជាសំណាងល្អណាស់ ទារកនោះនៅមានជីវិតរស់ដ៏អស្ចារ្យបំផុត។
ជាមួយទំងន់តែ340g និងកំពស់27 cm, Carolina បានក្លាយជាទារកតូចបំផុតនៅប្រទេសBrazilដែលបានជួយសង្រ្គោះឲរស់។ ទារកCarolina មានមាឌតូចដ៏គួរឲភ្ញាក់ផ្អើលដូច្នេះ មកពីម្តាយរបស់ទារកនេះ នាងAlexandra អាយុ32ឆ្នាំ បានសំរាលនៅពេលដែលផ្ទៃពោះទើបតែបាន5ខែប៉ុណ្ណោះ។ នាងបានមានអាការៈប្រកាច់ និងស្ថានភាពសេដ្ឋកិច្ចគ្រួសារមិនអំណោយផលផងនោះ ទើបទារកចាំបាច់ត្រូវសំរាលមុនគ្រប់ខែ។

Super Tiny Terzis បានសង្រ្គោះជីវិតដ៏អស្ចារ្យបើទោះជាមានទំងន់តែ340gពេលទើបសំរាល
បើទោះជាដូច្នេះ ពេលកើតមកជើងដ៏តូចរបស់Carolina មិនស្មើនឹងនឹងម្រាមដៃមួយរបស់មនុស្សធំផង ទារកនេះនៅមានជីវិតរស់ដ៏អស្ចារ្យដោយសារតែស្នាដៃនិងការថែរក្សាដោយយកចិត្តទុកដាក់បំផុតរបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យVila da Serra ជិត Nova Lima, រដ្ឋMinas Gerais (ប្រេស៊ីល)។មុននេះក៏មានទារកពីរនាក់គឺ Amelia Hope Burden និង Arthur មកពី Bournemouth ដែលបានកើតមកមានមាឌដ៏សែនតូច ហើយត្រូវបានសង្រ្គោះនៅពេលសំរាលនៅឯប្រទេសអង់គ្លេស។ Amelia Hope ពេលកើតបានអាយុ23 សប្តាហ៍ 2 ថ្ងៃ មានទំងន់តែ510g ចំណែកArthur កើតក្រោយនោះមួយខែ ដែលមានទំងន់តែ567g៕
ដោយ៖ nanoប្រភព៖ DT