អាមេរិក៖ តាមការអោយដឹងពីទស្សន្ដាដី រថយន្ដប្រចាំក្នុងសហរដ្ឋអាមេរិក ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា រថយន្ដ Chevrolet Spark ពេលនេះ ហាក់បីដូចជាមានការអភិវឌ្ឍន៍ខ្លួន និងមានការគាំទ្រយ៉ាងច្រើន ក្នុងទីផ្សារ ជាពិសេស គឺក្នុងដើមឆ្នាំ ២០១៣នេះតែម្ដង។

width=456

ម្ចាស់ក្រុមហ៊ុន រថយន្ដ Spark ប្រចាំក្នុងរដ្ឋ Las Vegas បានអោយដឹងថា ថ្វីត្បិតតែរថយន្ដនេះ ត្រូវបានផលិតឡើង មានលក្ខៈរាងតូចបន្ដិចមែន តែកម្លាំងម៉ាស៊ីនរបស់វា គឺមានសុវត្ថិភាពមិនចាញ់រថយន្ដប្រភេទធំឡើយ ពោលគឺអាចទទួលបានសុវត្ថិភាព ទាំងផ្លូវឆ្ងាយ និងជិត។

width=455

width=457ជាមួយគ្នានេះ​ ផងដែរក្រុមហ៊ុន បានបញ្ចាក់ថា នៅជិតបំណាច់ឆ្នាំ ២០១២ និងដើមឆ្នាំ២០១៣នេះ រថយន្ដរាងតូចច្រឡឹងមួយនេះ ត្រូវបានទទួលការគាំទ្រច្រើន ពីអតិថិជន ពោលគឺទាំងក្នុង និក្រៅប្រទេសតែម្ដង។ តម្លៃរថយន្ដគឺចាប់ពី $12,500-$14,000 ៕

 

ដោយ៖ វត្ដីប្រភព៖ carmagazine