ព័ត៌មានអន្តរជាតិ   ​៖  បើយោងតាមការដកស្រង់ព័ត៌មាន ​ ដែលទើបតែបានចេញផ្សាយដោយគេហទំព័រសឹង្ហបុរី singaporeseen កាលពីម្សិលមិញនេះ  អោយដឹងថា បុរសម្នាក់ត្រូវបានចោទប្រកាន់ និងប្រឈមក្នុងការចាប់ឃាតខ្លួន កាលពីថ្ងៃពុធ ម្សិលមិញ ខណៈបានរត់គេចពន្ធ កូនឆ្កែតូចៗ ដល់ទៅ ២១​ ក្បាល ដោយខុសច្បាប់។

width=426

លើសពីនេះ ប្រភពសារព័ត៌មានដដែល បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ជនជាប់ចោទរូបនោះ  មានឈ្មោះថា  លោក  Koh Cheow Chuan  វ័យ ២៨ ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីពេលកន្លងទៅ នៅឯកន្លែងត្រួតពិនិត្យមួយកន្លែង ក្នុងតំបន់ Woodlands បន្ទាប់ពីបានរកឃើញថា   គាត់បានព្យាយាមលាក់កូនឆ្កែតូចៗ  ដល់ទៅ ២១ ក្បាល  ក្នុងឃ្លុបឡានខាងក្រោយ ខណៈធ្វើការនាំចូលសឹង្ហបុរីដោយខុសច្បាប់ និងគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ពីប្រទេសម៉ាឡេស៊ី៕

ដោយ ៖ រិទ្ធីប្រភព ៖ singaporeseen