ហូឡង់៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យសាស្រ្ដ មកពីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះថា រូងដីនៅក្រោមភ្នំមួយ ដែលមានអាយុកាលរាប់ម៉ឺនឆ្នាំ ត្រូវបានរកឃើញ។

width=457

លោក Daniel Kaufman អ្នកបុរាណវិទ្យាមកពីរដ្ឋហាវ៉ៃ បាននិយាយថា រូងដែលមានអាយុកាលដ៏យូរនេះ គឺត្រូវបានរកឃើញនៅក្នុងតំបន់ Nahal Me'aront ភ្នំCarmel នៃខេត្ដ Haifaភាគខាងលិច​នៃប្រទេសហូឡង់។ លោកបានបន្ថែមថា នៅក្នុងរូងភ្នំនោះ គឺអ្នកវិទ្យាសាស្រ្ដបានរកឃើញនូវភស្ដុតាងមួយចំនួន ដូចជា មនុស្សចម្លាក់ធ្វើអំពីថ្ម និងដី សម្ភារៈរួមមាន កំាបិត ពូថៅ ព្រួញ ដែលរបស់របរទាំងអស់នេះ សុទ្ធសឹងធ្វើអំពីថ្ម និងលោហៈធាតុ។

width=457បើតាមការពិសោធន៏ ក្នុងបន្ទប់ PLoS Genetic ទៅលើប្រព័ន្ធឆ្អឹងដែលមាននៅរូងភ្នំនេះ ក្រុមអ្នកវិទ្យាសាស្រ្ដអាចសន្និដ្ឋានបានថា ប្រជាជនក្នុងប្រទេសអឺរ៉ុបមួយនេះ កាលពីសម័យដើមប្រហែលជាអ្នកស្រុកអាហ្រ្វិកខាងត្បូង និងអាស៊ី ដែលបាននាំគ្នា ផ្លាស់ទីតំាងទៅកាន់តំបន់នោះ ក្នុងគោលបំណងស្វែងរកទីកន្លែង ដើម្បីធ្វើកសិកម្ម៕

ដោយ៖ នារីប្រភព៖ research