វត្ដ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នា​ពេល​បច្ចប្បន្ន​ គឺ​មាន​សារសំខាន់​សម្រាប់​អាជីវកម្ម​គ្រប់​ប្រភេទ​ ជាពិសេស​គឺ​ប្រភេទ​អាជីវកម្ម​ ដែល​ទើប​បើក​ដំណើរការ​ដំបូង​ និង​អាជីវកម្ម​ខ្នាត​តូច​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដូចជា​ Facebook​, Twitter​, និង​ Instagram​ ផ្ដល់​ឱកាស​ដ៏​ធំធេង​សម្រាប់​អាជីវកម្ម​ ដែល​ទើបនឹង​បើក​ដំណើរការ​ដំបូង​ ក្នុង​ការ​បញ្រ្ជាប​ខ្លួន​ចូល​ទៅ​ក្នុង​ទីផ្សារ​នៃ​អតិថិជន​សក្ដានុពល​ ។

/

វា​មាន​លក្ខណៈ​មិន​ដូចជា​ការ​ធ្វើ​ទីផ្សារ​បែប​បុរាណ​នោះ​ទេ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ដែល​បង្កើត​ឡើង​ដោយ​ការ​យក​ចិត្ដ​ទុកដាក់​ ជួយ​អ្នក​ក្នុង​ការ​ទំនាក់ទំនង​ និង​កសាង​សហគមន៍​អ្នកប្រើ​ប្រាស់​ ដែល​រស់​នៅ​ក្បែរ​ៗនឹង​ផលិតផល​ និង​សេវាកម្ម​របស់​អ្នក​ ។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយសង្គម​អនុញ្ញាត​ឱ្យ​អាជីវកម្ម​ ដែល​ទើប​ដំណើរការ​ដំបូង​ ក្នុង​ការ​ប្រមូលផ្ដុំ​នូវ​គុណប្រយោជន៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​កសាង​ការយល់​ដឹងពី​យីហោ​ពាណិជ្ជកម្ម​ ដោយ​ប្រើ​កញ្ចប់​ថវិកា​តិចតួច​ និង​ប្រើ​យុទ្ធនា​កា​រសាម​ញ្ញៗ​ ។

/

តើ​អ្នកដឹង​ទេ​ ក្លឹប​ Dollar​ Shave​ ដែល​ជា​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កា​លី​ហ្វូ​ញ៉ា​ មាន​សមត្ថភាព​អាច​ទាក់ទាញ​មនុស្ស​ ១២០០០​ នាក់​ ក្នុងរយៈពេល​ត្រឹមតែ​ ៤៨​ ម៉ោង​ តាម​រយៈ​ឃ្លី​បវីដេអូ​ដ៏​ទាក់ទាញ​? វា​ជា​រឿង​ពិត​ឥត​ច្នៃប្រឌិត​! វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ក្លឹប​ Dollar​ Shave​  ​ដែល​បាន​បង្ហោះ​ នៅក្នុង​បណ្ដាញ​ Youtube​ កាលពី​ឆ្នាំ​ ២០១២​ ជួយ​ឱ្យ​ក្រុមហ៊ុន​នេះ​ អាច​ទាក់ទាញ​អ្នក​ចូល​មើល​រហូត​ ៥ លាន​នាក់​ ។ បច្ចុប្បន្ន​ វីដេអូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បែបនេះ​ ត្រូវ​បាន​គេ​ឱ្យឈ្មោះ​ថា​ ជា​គំនិត​ធ្វើ​ Branding​ ដ៏​អស្ចារ្យ​បំផុត​ ដែល​មានប្រសិទ្ធភាព​ខ្ពស់​ ដោយ​ប្រើ​កញ្ចប់​ថវិកា​តិច​ ៕

/

ប្រែសម្រួល៖ សារ៉ាត

Designhill