ព័ត៌មានអន្តរជាតិ ៖  ក្រពើច្រើនជាង ១៥,០០០​ ក្បាលត្រូវបានរកអោយឃើញថា បានរួចចេញពីកសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែង នាប្រទេសអាហ្វ្រិកខាងត្បូង ខណៈពេលដែលមានភ្លៀងធ្លាក់មួយមេយ៉ាងធំកាលពីពេលកន្លងទៅនេះ នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening  ដែលទើបតែបានចេញផ្សាយ កាលពីវេលាល្ងាចម្សិលមិញនេះ។

width=457

គួរបញ្ជាក់ផងដែរថា ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់ភ្នាក់ងារមានសមត្តកិច្ចដោយបានចាប់ពួកវាបានមកវិញ មានចំនួនជាងពាក់កណ្តាលនៃក្រពើដែលបានរួចចេញពីកសិដ្ឋាន។

width=457

លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា ដើមឡើយទន្លេLimpopo ដែលមានទីតាំងនៅក្បែរតំបន់នោះ មានក្រពើតែពីរទៅបីតែប៉ុណ្ណោះ  ដោយឡែក មកទល់នឹងពេលនេះ ពួកវាមានច្រើនណាស់ ដូច្នេះ ការប្រុងប្រយ័ត្នក៏ដូចជាការប្រកាសអាសន្នត្រូវបានធ្វើឡើង

គួររំឭកផងដែរថា ក្រុមមន្រ្តីមានសមត្តកិច្ច ក៏កំពុងប្រឹងប្រែងបំពេញនូវវីជ្ជាជីវៈរបស់ខ្លួនក្នុងការតាមប្រមាញ់សត្វក្រពើទាំងនោះមកវិញ  ស្របពេលដែលប្រតិបត្តិការត្រូវបានធ្វើឡើងនៅពេលយប់ ពីព្រោះថា ក្រពើងាយស្រួលចាប់ជាជាងពេលថ្ងៃ៕

ដោយ ៖ រិទ្ធីប្រភព ៖ Happening