ថ្មីៗនេះ អ្នកជំនាញថតរូបលោក Luc រស់នៅ Hangzhou ប្រទេសចិន បានបង្ហាញនូវអាល់ប៊ុមរូបថតមួយស្តីពីជីវិតពិត របស់អ្នកសុំទានពីរនាក់ឪពុកកូន។
ពីរនាក់ឪពុកកូននោះគឺ លោក Vuong និងក្មេងប្រុស Ban។ លោក Vuong រស់នៅខេត្ត Anhui នៅក្នុងផ្ទះមានបងប្រុសពីរនាក់ទៀត។ តាំងពីតូចមក លោក Vuong ជាមនុស្សមានសុខភាពទន់ខ្សោយឈឺច្រើន ដូច្នេះគាត់មិនអាចធ្វើការងារធ្ងន់ៗបានឡើយ ដែលជាហេតុធ្វើឲ្យគាត់មានអាយុ៣០ឆ្នាំហើយនៅមិនទាន់ការប្រពន្ធបានទៀត។
ក្រោយមកគាត់ក៏បានរៀបការជាមួយនារីម្នាក់ដែលមានជំងឺសរសៃប្រសាទ ហើយបន្ទាប់មកគាត់ និងប្រពន្ធក៏ទទួលបានចំណងដៃកូនប្រុសម្នាក់។ តែគួរឲ្យអនិច្ចាក្រោយពីកើតបានកូនប្រុសម្នាក់ហើយប្រពន្ធគាត់ក៏ស្លាប់ទៅ។ ដោយស្ថានភាពក្នុងគ្រួសារយ៉ាប់យឺនខ្លាំង នៅឆ្នាំ២០០៦ លោក Vuong ក៏បានមករស់នៅ Hangzhou ជាមួយកូនប្រុសតូចរបស់គាត់ ដោយប្រកបរបរជាអ្នកសុំទាន។
រូបភាពនៃជីវិតសុំទានរបស់ លោក Vuong និងកូនប្រុស Ban ៖

នេះជាកន្លែងដែល លោក Vuong និង Ban សុំទាន (រូបថតនៅថ្ងៃទី១៥/០៥/២០១២ នៅលើស្ពានក្បែរផ្សារទំនើប Wumart)

អាកាសធាតុខែកក្កដា មេឃក្តៅដូចភ្លើង, គាត់អង្គុយបក់ផ្លិតឲ្យ Ban ដេក ពេលកូនដេកលក់ហើយ ទើបគាត់ដេកតាមក្រោយ

នេះជាកន្លែងដែលពីរនាក់ឪពុកកូនតែងសុំទាន ហើយក៏ជាកន្លែងដែលអ្នកជំនាញថតរូបលោក Luc បានជួបពួកគេដំបូង(រូបថតនៅថ្ងៃទី០៤/០៥/២០១២)

បើសិនជាមេឃភ្លៀង ពួកគេតែតែមកជ្រកនៅមុខហាងលក់សំលៀកបំពាក់នេះ(រូបថតនៅថ្ងៃទី២៩/០៥/២០១២)

អត្តសញ្ញាណប័ណ្ណរបស់ពីរនាក់ឪពុកកូន

នៅថ្ងៃទី១៤/០៥/២០១២ ពីរនាក់ឪពុកកូនបានដេកនៅទីនេះ

នៅថ្ងៃទី០៨/០៧/២០១២ លោក Vuong មិនបានចេញទៅសុំទានទេ ព្រោះកូននៅមិនស្ងៀម។ នៅជិតនោះមានកន្លែងអានសៀវភៅ ហើយនេះជាកន្លែងដែលគាត់ឧស្សាហ៍នាំកូនមកអានសៀវភៅ និងបង្រៀនកូនអក្សរខ្លះៗ

ពេលខ្លះគាត់បាននាំកូនមកលេងហ្គេម ហើយនេះគឺជាថ្ងៃដ៏អស្ចារ្យរបស់ Ban ផងដែរ

រាល់ពេលផ្សារទំនើបចែកអាហារមិនគិតថ្លៃ គាត់ និងកូនតែងតែទៅទទួលដើម្បីបានហូបខ្លះ(រូបថតថ្ងៃទី០៨/០៧/២០១២)

ទើបតែអាយុ៤៦ឆ្នាំ ប៉ុន្តែធ្មេញគាត់បានបាក់អស់ទៅហើយ ឯក្រពះក៏មិនសូវល្អទៀតរាល់ថ្ងៃភាគច្រើនគាត់ហូបតែបបរទេ មានសប្បុរសជនផ្តល់អាហារហូបចុកច្រើនដែរ តែគាត់មិនអាចហូបបាន (រូបថតថ្ងៃទី១៣/០៥/២០១២)

លោក Vuong មានជំងឺរលាកសន្លាក់ធ្ងន់ធ្ងរ។ Ban កំពុងលាបថ្នាំឲ្យឪពុក។(រូបថតថ្ងៃទី០៨/០៦/២០១២)

ខ្នងគាត់ក៏ឈឺខ្លាំង រាល់ពេលដែលដើរច្រើន

ថ្នាំមួយចំនួនដែលគាត់ប្រើ (រូបថតនៅថ្ងៃទី០៧/០៦/២០១២)

ថ្ងៃទី០១/០៦ ជាថ្ងៃកុមារអន្តរជាតិ ហើយក៏ជាថ្ងៃដែល Ban ត្រូវសប្បាយផងដែរ ប៉ុន្តែ Ban បានត្រឹមតែដេកជ្រកភ្លៀងតែប៉ុណ្ណោះ

រាល់ពេលឃើញក្មេងៗដ៏ទៃ បានឪពុកម្តាយគេនាំដើរ ទិញការ៉េមឲ្យញ៉ាំ Ban តែងសម្លឹងមើលនិងលួចសង្ឃឹមក្នុងចិត្តថាខ្លួននឹងបានដូច្នេះដែរ

រាល់ពេលដើរតាមដងផ្លូវ Ban តែងតែសប្បាយរីករាយកាន់ដៃឪពុកគេជានិច្ច

រាល់ពេលបានឃើញរឿងអ្វីដែលសប្បាយ Ban តែងតែរត់មកនិយាយប្រាប់ឪពុកជានិច្ច

ពីរនាក់ឪពុកកូនដេកលង់លក់ ក្រោយពីមួយថ្ងៃដើរសុំទានដ៏ហត់នឿយបំផុត

ពេលទំនេរៗ គាត់តែងនិយាយរឿងឲ្យ Ban ស្តាប់

ជីវិតអ្នកសុំទាននេះពិតជាពិបាកខ្លាំងណាស់, ហូបមិនគ្រប់គ្រាន់, ដេកក៏មិនបានហើយត្រូវចិញ្ចឹមកូនម្នាក់ទៀត លោក Vuong មិនដឹងថាជីវិតរបស់ខ្លួននឹងទៅជាយ៉ាងណានោះឡើយ
បើទោះជាជីវិតវេទនាលំបាកយ៉ាងណាក៏ដោយ លោក Vuong តែងតែគិតបារម្ភពីកូនប្រុសជានិច្ច។គាត់មានការស្រមៃចង់ឲ្យ កូនប្រុសរបស់គាត់មានវាសនាល្អជាងនេះ បានចូលសាលារៀនសូត្រមានហូបគ្រប់គ្រាន់។ គាត់បាននិយាយថាៈ បើសិនជាមានសប្បុរសជនណាទទួលចិញ្ចឹម Ban កូនប្រុសរបស់គាត់ នោះគាត់នឹងវិលត្រលប់ទៅរស់នៅស្រុកកំណើតវិញ ក្នុងជីវិតចុងក្រោយរបស់គាត់៕
ដោយ៖ សិលាប្រភព៖ k14