Galaxy Note ថ្មី ត្រូវបានគេជឿថា នឹងមានថ្មដែលមានថាមពល 3.500 mAh ខ្ពស់ជាង Note 5 ប៉ុន្តែ ទាបជាង Galaxy S7 edge។

/

បើទោះជាព្រឹត្តិការសំខាន់របស់ Samsung នឹងត្រូវបានគេធ្វើឡើង នៅថ្ងៃទី ២សីហា ប៉ុន្តែ បណ្ដារូបភាពស្ដីអំពី Galaxy Note 7 បានបែកធ្លាយចេញពីក្រុមហ៊ុនលក់រាយមួយរបស់ចិន។ ទាំងនេះត្រូវបានគេជឿថា ជារូបភាពផ្លូវការរបស់ Galaxy Note 7 ។

/

Galaxy Note 7 មានរូបរាងជ្រុងជាង បើធៀបនឹង Galaxy S7 និង S7 edge ប៉ុន្តែ អេក្រង់របស់វា មានលក្ខណៈកោងទេរទៅសងខាង មិនរាបស្មើដូច Galaxy Note 5។

/

គែមរបស់ស្មាតហ្វូននេះ ត្រូវបានធ្វើអំពីលោហធាតុ ហើយផ្នែកខាងមុខ និងខាងក្រោយ សុទ្ធតែធ្វើអំពីកញ្ចក់ កោងទេរទៅខាងស្ដាំ និងខាងឆ្វេង។

/

ក្រៅពីពណ៌លឿង និងពណ៌ស ដូច Galaxy S7 ក្រុមហ៊ុន Samsung អាចនឹងបន្ថែមកំណែពណ៌ទឹកសមុទ្រខ្ចីដែលមានឈ្មោះថា Blue Coral។

/

ប៊ិច S Pen នឹងមានពណ៌ដូចទៅនឹង Note 7។

/

ទន្ទឹមនឹងនេះ Samsung ក៏អាចនឹងបន្ថែមសមត្ថភាពទប់ទល់នឹងជម្រាបទឹក និងធូលី ទៅឱ្យ Galaxy Note 7។ Galaxy Note 7 នឹងប្រើកាមេរ៉ា ដូច Galaxy S7 ដែលបានចេញលក់កាលពីដើមឆ្នាំ ដោយមានរីសូលូសឹន 12 megapixel និងសេនសឺរ DualPixel។

/

ប៉ុន្តែ យោងតាមព័ត៌មានដែលបានដែលបានចុះផ្សាយនៅក្នុងបណ្ដាញសង្គម Weibo គេឃើញថា Galaxy Note 7 ប្រើប្រាស់ថ្ម 3.500 mAh ទាបជាង 100 mAh បើធៀបនឹង Galaxy S7 edge ហើយបើទោះជាអេក្រង់ 5,7 inch របស់ Galaxy Note 7 ធំជាង Galaxy S7 edge ប៉ុន្តែ វានៅតែមានរីសូលូសឹន 2K QuadHD។

ប្រែសម្រួល ៖ បុត្រា