មនុស្សយ៉ាងហោច ៧៦នាក់ ត្រូវរងរបួស បន្ទាប់ពីមានការប៉ះទង្គិចដោយហិង្សា រវាងក្រុមអ្នកតវ៉ា និងក្រុមនគរបាលប្រឆាំងបាតុកម្មនៅក្រុង Madrid ។
ការប៉ះទង្គិចដោយហិង្សាខាងលើ បានបណ្ដាលអោយភាគីទាំងសងខាង រងរបួស ក្នុងនោះ មានមន្ដ្រីនគរបាល ៣៣នាក់ និងអ្នកតវ៉ា ៤៣នាក់។ កងកម្លាំងប្រឆាំងបាតុកម្ម បានបាញ់គ្រាប់កាំភ្លើងកៅស៊ូ ដើម្បីបំបែកហ្វូងបាតុកម្ម ដែលរហូតមកទល់នឹងពេលនេះ គេបានអោយដឹងថា មនុស្សចំនួនជាង ៨នាក់ បានត្រូវគ្រាប់កាំភ្លើងនេះ។Olvidio Gonzalez អតីតកម្មករអណ្ដូងរ៉េម្នាក់ថ្លែងថា ៖ យើងតវ៉ាដោយសន្ដិវិធី ប៉ុន្ដែ ហេតុការណ៍បានក្លាយទៅជាអាក្រក់ឡើងៗ បន្ទាប់ពីក្រុមសមត្ថកិច្ច បានបាញ់គ្រាប់កាំភ្លើងកៅស៊ូមកលើក្រុមបាតុករ។
យោងតាមប្រភពព័ត៌មានមួយបានអោយដឹងថា ក្រុមបាតុករនេះ បានប្រើប្រាស់គេហទំព័រសង្គម Twitter   ដើម្បីណាត់ម៉ោងគ្នាចូលរួមការតវ៉ា។ បច្ចុប្បន្ន នៅមានក្រុមបាតុករប្រមាណជាជាង ២០០នាក់ កំពុងត្រូវបាននគរបាលឡោមព័ទ្ធ៕
width=448
/
/
/
ដោយ ៖ សូរីយ៉ាប្រភព ៖ Sky