ខ្សែភាគទាំង ៥ រឿងនេះពិតជាមិនអន់នោះទេ គ្រាន់តែចាក់បញ្ចាំងភ្លាម ទទួលបានការស្រលាញ់គាំទ្រពីទស្សនិកជនក្នុងស្រុក និងអន្ដរជាតិ យ៉ាងច្រើនកុះករ ។

រឿង Kluen Cheewit

/

តាមរយៈការសម្ដែងដោយលោក Mark Prin និងកញ្ញា Yaya Urassaya ខ្សែភាពយន្ដរឿង “Kluen Cheewit” បានក្លាយជាខ្សែភាពយន្ដមានប្រជាប្រិយភាពខ្លាំងបំផុត នៅលើកញ្ចក់ទូរទស្សន៍ Thai TV3 កាលពីឆ្នាំ ២០១៧ ។ ទស្សនិកជនជាច្រើន នៅប្រទេសដទៃទៀត ក៏ស្រលាញ់ខ្សែភាពយន្ដនេះផងដែរ ។

រឿង The Crown Princess

/

ខ្សែភាពយន្ដ ដែលផលិតដោយអ្នកនាង Anne Thongprasom រឿង “The Crown Princess” ដែលសម្ដែងដោយ លោក Nadech Kugimiya និងកញ្ញា  Yaya Urassaya ទទួលបានពាក្យសរសើរពីអ្នកទស្សនា នៅក្នុងប្រទេសថៃ និងបណ្ដាប្រទេសអាស៊ាន ។

រឿង Leh Lub Salub Rarng

ដោយបានចាក់បញ្ចាំងផងដែរ កាលពីឆ្នាំ ២០១៧ ខ្សែភាពយន្ដរឿង “Leh Lub Salub Rarng” គឺជាភាពយន្ដដ៏អស្ចារ្យមួយរឿងទៀត របស់លោក Nadech Kugimiya និងកញ្ញា Yaya Urassaya ។

រឿង Brother of The Year

ខ្សែភាពយន្ដដំបូងរបស់នាងរឿង “Brother of The Year” ដែលនាងសម្ដែងរួមជាមួយនឹង 2PM’s Nickhun និង Sunny Suwanmethanont ទទួលបានជោគជ័យយ៉ាងអស្ចារ្យ ។ តាមរយៈការសម្ដែងរបស់នាង នៅក្នុងខ្សែភាពយន្ដនេះ នាងទទួលបានពានរង្វាន់កិត្ដិយសពីកម្មវិធីប្រគល់ពានរង្វាន់កិត្ដិយស ចំនួន ៣ ។

រឿង Nakee 2

ខ្សែភាពយន្ដផ្ទុះខ្លាំងរឿង “Nakee 2” ដែលសម្ដែងដោយលោក Nadech Kugimiya និងកញ្ញា Yaya Urassaya រកប្រាក់ចំណូលបាន 417.55 លានបាត នៅពេលចាក់បញ្ចាំងកាលពីឆ្នាំ ២០១៨ ៕

/

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates