មនុស្សមួយចំនួនធំ ប្រហែលជាយល់ខុសពីសេវា អ៊ីនធឺណិតទាំងពីរប្រភេទនេះថា អាចឆ្លាស់គ្នាទៅវិញទៅមុខ ដោយគ្រាន់តែខុសតម្លៃគ្នាប៉ុណ្ណោះ ប៉ុន្ដែនៅមានចំណុចសំខាន់ច្រើនជាងនេះទៅទៀត ដែលលោកអ្នកគួរតែបានជ្រាប ។

 ១. អ៊ីនធឺណិតហ្វាយប័រអុបទិកសម្រាប់លំនៅឋាន(Home Fiber Internet)

/

ប្រើឧបករណ៍កម្រិតអ្នកប្រើប្រាស់- ឧបករណ៍ Hardware ភាគច្រើនដូចជា Modem និង Router ដែលប្រើការតភ្ជាប់អ៊ីនធឺណិតកញ្ចប់នេះ អាចត្រូវបានជាវពីហាងលក់ឧបករណ៍ IT ធម្មតា ។

 ល្អប្រសើរ សម្រាប់ការងារធ្ងន់ៗក្នុងរយៈពេលខ្លី៖ ការផ្ញើ និងទទួលឯកសារ ការ Stream កិច្ចការផ្ទះ(Homework) ការទាញយកខ្សែភាពយន្ដ ការទស្សនាតន្រ្ដី និងកិច្ចការដទៃទៀត ដែលតែងតែប្រព្រឹត្ដទៅពេលរយៈប៉ុន្មាននាទី ទៅពីរ ឬបីម៉ោង វាគ្មានបញ្ហាអ្វីនោះទេសម្រាប់អ្នកប្រើប្រាស់ ។

 កញ្ចប់សម្រាប់លំនៅឋានធំ- លំនៅឋានធំៗ អាចស្នើបង្កើនការគ្របដណ្ដប់ Wi-Fi តាមរយៈការស្នើអោយពង្រីកបណ្ដាញ Wi-Fi និង Public IP បន្ថែមសម្រាប់លំនៅឋាន ដែលមានបំពាក់ CCTV ។

 ២. អ៊ីនធឺណិតហ្វាយប័រកញ្ចប់អាជីវកម្ម៖

/

 

ឧបករណ៍លំដាប់អាជីវកម្ម - ឧបករណ៍ ដែលត្រូវបានប្រើប្រាស់ សម្រាប់អាជីវកម្មនេះ គឺត្រូវបានជ្រើសរើសសម្រាំង សម្រាប់កិច្ចការធ្ងន់ៗ ហើយមានហាងលក់ឧបករណ៍ IT តិចតួចប៉ុណ្ណោះ ដែលនឹងលក់ឧបករណ៍នេះក្នុងបរិមាណច្រើន សម្រាប់ការបញ្ជាទិញ ។

 ត្រូវបានបង្កើតសម្រាប់ទ្រទ្រង់បន្ទុកការងារធ្ងន់ៗរយៈពេលយូរ- នៅក្នុងបរិយាកាសការងារ អាជីវកម្មប្រព្រឹត្ដទៅ មិនដែលឈប់នោះទេ ហេតុដូច្នេះសមត្ថភាពដើម្បីដោះស្រាយលំហូរទិន្ន័យឥតឈប់ឈរ គឺជាកត្ដាដែលខ្វះមិនបាន ។

 បន្ថែមមុខងារពិសេសសម្រាប់អាជីវកម្ម(Special business Add-Ons ) - យើងយល់ថា អាជីវកម្មនីមួយៗ គួរតែមានកញ្ចប់តម្រូវការផ្ទាល់ខ្លួន សណ្ឋាគារ និងភោជនីយដ្ឋាន គួរតែស្នើ Hotspot ដែលមានដាក់ឈ្មោះអាជីវកម្មរបស់ខ្លួន ខណៈដែលសាលារៀន និងសហគ្រាសអាជីវកម្មធំៗ គួរតែមានតម្រូវការសេវា DPLC ភ្ជាប់ពីអាគារមួយទៅ អាគារមួយ ចំណែកហាងនានា គួរតែស្នើឱ្យមាន Public IP ដំណើរការសម្រាប់ CCTV ។ ការដំឡើងកញ្ចប់អ៊ីនធឺណិតអាជីវកម្ម ជួយឱ្យអ្នកកាន់តែមានភាពងាយស្រួល ដើម្បីតម្រូវឱ្យត្រូវនឹងតម្រូវការរបស់អ្នក ។

 សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងកញ្ចប់អ៊ីនធឺណិត សូមទំនាក់ទំនងមកកាន់មេគង្គណិតតាមរយៈលេខ ៖ 093 299 858, 012 568 716 ឬចូលទៅកាន់គេហទំព័រ៖ mekongnet.com.kh

 /

អត្ថបទ៖ សារ៉ាត

ប្រភព៖ មេគង្គណិត