ព័ត៌មានអន្តរជាតិ ៖​ ក្មេងស្រីម្នាក់ វ័យ ៥ ឆ្នាំ មកពីរដ្ឋ New Orleans សហរដ្ឋអាមេរិក ត្រូវបានរកអោយឃើញថា   បានស្លាប់បាត់បង់ជីវិត  នៅក្នុងបន្ទប់គេងរបស់នាង  កាលពីថ្ងៃអាទិត្យកន្លងទៅនេះ    បន្ទាប់ពីក្រុមភ្នាក់ងារជំនាញអះអាងថា  នាងបាញ់សម្លាប់ខ្លួនឯងដោយអចេតនា បន្ទាប់ពីបានប្រទះឃើញ និងកាន់លេងកាំភ្លើង នេះបើតាមការដកស្រង់អត្ថបទផ្សាយ   ពីគេហទំព័រសារព័ត៌មាន  បរទេស  CNN  ដែលទើបតែ បានធ្វើការចេញផ្សាយមុននេះបន្តិច។

width=428

ករណីនេះ   អាចនឹងត្រូវធ្វើការតាមដានស៊ើបអង្កេតឡើងវិញ  ស្របពេលដែលការចោទប្រកាន់អាចនឹងកើតមាន  នេះបើយោងតាម  សេចក្តីថ្លែងការ  ពីនាយកដ្ឋានក្រុមមន្ត្រីប៉ូលីសប្រចាំរដ្ឋ New Orleans ។

បើតាមប្រភពសារព័ត៌មានដដែលបញ្ជាក់បន្ថែមថា​ ស្រ្តីជាម្តាយ  បានចាក់សោរ និងទុកកូនស្រីខ្លួនចោលនៅផ្ទះម្នាក់ឯង  ដោយចាកចេញទៅផ្សារទំនើប លុះមកដល់វិញ នាងពិតជាមានភាពភ្ញាក់ផ្អើលខ្លាំងណាស់ បន្ទាប់ពីបានដឹងឭរឿងមួយនេះ។

width=425

យ៉ាងណាមិញ    បើទោះជាមានការខិតខំប្រឺងប្រែងក្នុងការជួយសង្គ្រោះក្មេងតូច ដោយបានបញ្ជូនទៅកាន់មន្ទីរពេទ្យ  តែអ្វីៗវាហួសពេលទៅហើយ ក្ មេងស្រីតូចនោះ ក៏បានស្លាប់បាត់បង់ជីវិត នៅឯមន្ទីរពេទ្យតែម្តង។

width=423

ក្រុមមន្រ្តីប៉ូលីស    បានរកឃើញកាំភ្លើងដៃម៉្យាង  (38-caliber revolver)  នៅកន្លែងកើតហេតុ។    ដោយឡែក  ស្រ្តីជាម្តាយ  ត្រូវរងការចោទប្រកាន់ពីបទ ការធ្វេសប្រហែសនិងសម្លាប់កូនស្រីដោយអចេនា ដោយត្រូវរងការផ្តន្ទាទោស  ទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕

ដោយ ៖ រិទ្ធីប្រភព ៖ CNN