ធ្លាប់ឃើញឆ្កែខាំគ្នាជាមួយនិងសត្វកាំប្រម៉ាដែរឬទេ? ចុះប្រសិនបើសត្វឆ្កែខាំគ្នាជាមួយនិងសត្វកាំប្រម៉ា នោះតើមានរឿងអ្វីកើតឡើង? ចង់ដឹងអាចមើលរូបខាងក្រោមនេះបាន។
Bella Mae គឺជាសត្វឆ្កែប្រភេទ BullDog អាយុ ៣ ឆ្នាំមួយក្បាលបានស្គាល់រសជាតិនៃការឈ្លោះជាមួយសត្វកាំប្រម៉ាថាតើវាវេទនាប៉ុណ្ណា។ ជាលទ្ធផលសត្វឆ្កែដែលទៅខាំគ្នាជាមួយសត្វកាំប្រម៉ានេះត្រូវបានរងរបួសដោយសារម្ជុលរោមរបស់សត្វកាំប្រម៉ាចាក់ជាប់ស្បែកជាង ៥០០ ម្អុលទាំងមុខនិងជើង ប៉ុន្តែជាសំណាងល្អវាមិនប៉ះពាល់ដល់ភ្នែករបស់វា។
ជាសំណាងល្អក្រុមគ្រូពេទ្យសត្វបានប្រញ៉ាប់ប្រញ៉ាល់ក្នុងការចាក់ថ្នាំសណ្ដំហើយដកម្ជុលទាំងនោះចេញពីមុខ និងជើងរបស់ឆ្កែមួយក្បាលនេះ។ លោកគ្រូពេទ្យសត្វ Leonardo Baez ប្រចាំទីក្រុង Oklahoma បានប្រាប់ថាលោកមិនដែលឃើញការវាយប្រហារពីកាំប្រម៉ាដែលមើលទៅសាហាវបែបនេះនោះទេ ជាធម្មតាសត្វកាំប្រម៉ានេះបាញ់ព្រុយរបស់វា ២ ទៅ ៥ ដើមប៉ុណ្ណោះ៕



ដោយ៖ ម៉ូកាប្រភពពី៖ K14