កាលពីពេលថ្មីៗនេះ មហាវិទ្យាល័យ Johns Hopkins នៅសហរដ្ឋអាមេរិច បានប្រារព្ធពិធីបញ្ចប់ការសិក្សា និងផ្តល់សញ្ញាប័ត្រ អនុបណ្ឌិត ដល់បណ្តានិស្សិតស្រាវជ្រាវ នៅក្នុងមហាវិទ្យាល័យនេះ។នៅក្នុងចំណោមពួកគេទាំងនោះ មានទាំងអនុបណ្ឌិត សុនខ មួយក្បាល ថែមទៀតផង។

/

សុនខដ៏ឆ្លាតវៃនេះ មានឈ្មោះថា Kirsch ដែលស្ថិតនៅក្រោមការគ្រប់គ្រងចិញ្ចឹមរបស់លោក Carlos Mora។ នៅថ្ងៃទី​៥ ខែកញ្ញា ទើបតែកន្លងទៅនេះ ពេលដែលលោក Carlos Mora បានទទួលនូវសញ្ញាប័ត្រអនុបណ្ឌិត ផ្នែកវិទ្យាសាស្ត្រ សុនខ Kirsch ក៏ទទួលបាននូវសញ្ញាប័ត្រអនុបណ្ឌិតកិត្តិយស ដោយសារតែសុនខមួយក្បាលនេះ បានចូលរួមសិក្សាស្រាវជ្រាវ គ្រប់ម៉ោងទាំងអស់ ជាមួយម្ចាស់របស់វា។ ភាពឧស្សាហ៍ព្យាយាមរបស់ Kirsch បូករួមជាមួយ សកម្មភាពដ៏ស្ងាត់ស្ងៀម ព្យាយាមតាមដានរាល់មេរៀននៅលើក្តារខៀន បានធ្វើឲ្យសាស្រ្តាចារ្យជាច្រើននាក់ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ព្រោះតែដូច្នេះ ពួកគេក៏បានសំរេចចិត្ត ផ្តល់សញ្ញាប័ត្រកិត្តិយសមួយដល់សុនខមួយក្បាលនេះ ដែលមើលទៅយកចិត្តទុកដាក់ ចង់ចេះដឹងណាស់ ។
/
នេះមិនមែនជាសញ្ញាប័ត្រអនុបណ្ឌិត គ្រាន់តែជានិមិត្តសញ្ញាធម្មតានោះទេ គឺជាសញ្ញាប័ត្រមានតំលៃ ដូចទៅនឹង សញ្ញាប័ត្រដទៃទៀតផងដែរ ដែលត្រូវបានវិទ្យាធិការ ទទួលស្គាល់ និងមានចុះហត្ថលេខា បោះត្រាហ្ស៊ីនត្រឹមត្រូវ របស់ក្រុមសាស្រ្តាចារ្យ ថ្នាក់កំពូលៗ នៃមហាល័យ Johns Hopkins ថែមទៀតផង។
/
គណកម្មាធិការនាយកសាលា បានឲ្យដឹងថា Kirsch មិនត្រូវបានឲ្យចំណាយបង់ប្រាក់ ថ្លៃសិក្សា ឬប្រាក់សំរាប់ផ្គត់ផ្គង់សញ្ញាប័ត្រ អ្វីទាំងអស់ មិនដូចបេក្ខជនអនុបណ្ឌិតផ្សេងទៀតឡើយ នេះដោយសារតែ វាលក្ខណៈពិសេស ឆ្លាត គួរឲ្យស្រលាញ់នេះឯង៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖

- Smartwatch របស់ Samsung មិនទាន់ដាក់លក់ផ្លូវការផង ជិតក្លាយជារបស់ហូសសម័យហើយ- ព្រឹត្តិការណ៍បង្ហាញ ផលិតផលបន្ទាប់របស់ Apple នឹងប្រារព្ធទៅ នៅថ្ងៃទី ១៥ តុលា- ស្រីស្អាតកូរ៉េម្នាក់ ចូលចិត្តថតរូប មួយថ្ងៃមិនក្រោម ៣០០សន្លឹក រហូតមិត្តប្រុសនាង ធុញទ្រាន់- ទិញ iPhone ថ្មី នៅប្រទេសណា មានតំលៃលក់ថោកជាងគេ?- Nokia 108 តំលៃ ២៩ $ មានកាមេរ៉ា ប្រើស៊ីមពីរ ថ្មទុកចោលបាន មួយខែ

 ព័ត៌មានប្លែកៗ មិនគួរឲ្យជឿ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !

ដោយ៖ សិលាប្រភព៖ kenh14