ជាមួយក្តីសង្ឃឹមកាត់ផ្តាច់ភាពខ្វះកូនក្រមុំនៅតំបន់ជាយក្រុង មជ្ឈមណ្ឌលណាត់ជួបមួយ នៅប្រទេសអេស្បាញបានរៀបចំពិធីនាំស្ត្រីៗនៅលីវនៅMadrid មកតំបន់នេះដើម្បីភ្ជាប់ទំនាក់ទំនងមិត្ត។

width=480

Candeleda ឋិតតាមដងទន្លេLobera ដែលសព្វថ្ងៃមានមនុស្សរស់នៅប្រហែល6.000នាក់ប៉ុណ្ណោះ

Candeledaជាទីក្រុងមួយដែលឋិតតាមដងទន្លេLobera ដ៏ស្រស់ស្អាតដូចគំនូរ ទើបតែបានប្រារព្ធពិធីចុងសប្តាហ៍ដើម្បីស្វាគមន៏ស្ត្រី68នាក់ ដែលបានមកដល់ ជួបជាមួយនឹងបុរសៗនៅលីវក្នុងភូមិនេះ។ បណ្តាររូបគំនូរពីបុរាណបានអោយដឹងថាCandeleda មានមនុស្សមកតាំងទីលំនៅទីនេះប្រហែល5.000ឆ្នាំមុន។លោកតាJose Miguel 67ឆ្នាំ បាននិយាយថាខ្ញុំបានស្វែងយល់ស្ត្រីមេម៉ាយនិងស្ត្រីនៅលីវនៅទីនេះខ្ញុំចុះឈ្មោះដើម្បីជួបអ្នកថ្មីហើយសង្ឃឹមថានឹងបានបង្ហាញអោយពួកគេឃើញថាស្រុកកំណើតខ្ញុំស្រស់ស្អាតយ៉ាងណា។

width=480

ស្រ្តីៗនៅលីវមកពីMadrid ចូលចិត្តយ៉ាងខ្លាំងក្នុងការមកដល់Candeleda

Manuel Gozalo មនុស្សម្នាក់ក្នុងចំណោមមនុស្សបានប្រារព្ធពិធីបានអោយដឹងថា ពិធីណាត់ជួបAsocamuបានបង្កើតឡើងតាំងពីឆ្នាំ1995 ក្នុងគោលបំណងលើកទឹកចិត្តប្រជាជននៅជនបទដោយការប្រារព្ធពិធីណាត់ជួបគ្នាសំរាប់អ្នកនៅលីវ។វិបត្តិសេដ្ឋកិច្ចរបស់អេស្បាញ និងការទាក់ទាញពីបណ្តារការងារនៅទីក្រុង បានធ្វើអោយសំណើរនេះកាន់តែបន្ទាន់ជាងពេលណាៗទាំងអស់។តាមរយះស្ថិតិប្រទេសនេះបានឃើញថា​100ក្នុងចំណោម5.000ភូមិនៅប្រទេសអេស្បាញគឺជិតត្រូវបានគេបោះបង់ចោល សូម្បីតែតំបន់ធំទូលាយនៅភាគកណ្តាលនិងខាងជើងក៏ជួបនឹងបញ្ហាថយចំនួនប្រជាជនដែរ៕

width=480

បុរសចំណាស់ម្នាក់ក្នុងភូមិកំពុងរាំស្វាគមន៏ស្ត្រីៗមកពីMadrid

width=480

លោកតា Bernando, 70ឆ្នាំកំពុងនិយាយលេងជាមួយស្ត្រីម្នាក់ដែលមានវ័យក្មេងគួរសម

ដោយ៖ និស្ស័យដោយ៖ zing