នៅពេលយល់ច្បាស់នូវមូលហេតុដែលមិនគួររក្សាទុកម្សៅក្រែមដែលបានផាត់ ឱ្យរំលងរាត្រី អ្នកនឹងមានការផ្លាស់ប្ដូរក្នុងការថែទាំស្បែក និងការពារសម្រស់របស់អ្នក ជាលទ្ធផល ស្បែកមុខរបស់អ្នកនឹងស្រស់ស្អាត មិនកើតមុន។ ប្រសិនទុកស្រទាប់ម្សៅក្រែមនៅលើស្បែកក្នុងរយៈពេលយូរ វានឹងរារាំងដំណើរការនៃការលាងសម្អាតនៅលើស្បែករបស់រាងកាយ និងរារាំងការស្រូបយកខ្យល់អាកាសល្អដើម្បីចិញ្ចឹមស្បែក ប្រការនេះ បណ្ដាលឱ្យស្បែកមានសភាពខ្សោយ និងហាក់ដូចខ្វះថាមពលជីវិត ព្រមទាំងធ្វើឱ្យមានបញ្ហាផ្សេងៗទៀត ទាក់ទិននឹងសម្រស់។

/១/ រោមភ្នែកងាយនឹងបាក់

នេះគឺជាមូលហេតុដំបូងដែលយើងគួរតែលាងសម្អាតជាតិម្សៅក្រែម មុនពេលចូលគេង។ មនុស្សគ្រប់រូប តែងមានរោមភ្នែកក្រាស និងវែង ប៉ុន្ដែប្រសិនទុក mascara ឱ្យរំលងរាត្រី វានឹងធ្វើឱ្យរោមភ្នែកត្រូវស្ងួត ងាយបាក់ និងមានសភាពខ្សោយ។ ២/ ស្ទះរន្ធគល់រោម

ការរក្សាទុកម្សៅក្រែមនៅពេលគេងពេលយប់នឹងធ្វើឱ្យរន្ធគល់រោមត្រូវស្ទះ ដោយសារតែស្បែកតែងតែបង្កើតស្រទាប់ជាលិកាថ្មី នៅពេលយប់ ហើយពេលនោះស្រទាប់ម្សៅក្រែមនឹងបិទជិត ធ្វើឱ្យរន្ធគល់រោមមិនអាចស្រូបយកខ្យល់អាកាស។ ជាលទ្ធផល វានឹងនាំឱ្យកើតមុនច្រើននៅលើផ្ទៃមុខ។ ៣/ ប្រលាក់ខ្នើយ

ស្នាម mascara គឺជាសត្រូវរបស់មេផ្ទះ ពិសេសគឺនៅពេលបោកគក់ ដោយសារតែវាប្រលាក់ជាប់នៅលើស្រោមខ្នើយ។ ជាងនេះ ម្សៅនៅលើថ្ពាល់របស់អ្នកក៏នឹងធ្វើឱ្យការបោកគក់ មានការលំបាកបន្ថែមទៀត។ ៤/ មេរោគកើតឡើងច្រើន

ការលាងសម្អាតមុខមាត់មុនពេលចូលគេង មិនត្រឹមតែអាចបំបាត់ស្រទាប់ម្សៅក្រែមដើម្បីការពារការកើតមុនប៉ុណ្ណោះទេ វាក៏ជួយកំចាត់ធូលីដែលជាប់នៅលើស្បែកមុខ ពេញមួយថ្ងៃផងដែរ។ ជាតិប្រេងលើស្បែកមុខ ផ្សែងបារី រួមនឹងមេរោគនៅលើបាតដៃ ឬទូរស័ព្ទ ដែលអ្នកធ្វើឱ្យប៉ះស្បែកមុខ  ក៏អាចឆ្លងមកលើស្បែកមុខ   ហើយស្រទាប់ម្សៅក្រែមនឹងក្លាយជាកន្លែងល្អសម្រាប់មេរោគរីកចម្រើន បង្កជាមុន ការឈឺចាប់ និងប៉ះពាល់ដល់សម្រស់ស្បែក។៥/ ស្បែកស្រអាប់

បើទោះជាអ្នកយល់ឃើញថា ការលាប ឬទុកម្សៅក្រែមនៅជាប់នៅលើស្បែកមុខរំលងរាត្រី នឹងជួយស្បែកស្អាត ប៉ុន្ដែតាមពិត វានឹងធ្វើឱ្យស្បែកស្រអាប់ និងស្ងួតរទៅវិញទេ។ ស្បែកត្រូវការដកដង្ហើម ដើម្បីបង្កើតជាសារជាតិចិញ្ចឹម ជួយឱ្យវាមានសម្រស់ និងមាំមួន តែប្រសិនដំណើរការនេះត្រូវបានរារាំង នោះស្បែករបស់អ្នកនឹងត្រូវខ្មៅស្រអាប់មិនខាន។  

ដោយ ៖ តារាប្រភព ៖ LD