សុខភាព៖ ឈូករត្ន័ SUNFLOWER  មានឈ្មោះវិទ្យាសាស្ត្រ Helianthus annuus L ។ ឈូករត្ន័មានដើមកំណើតពីទ្វីប អាមេរិក មានដើមត្រង់ គ្មានមែកសាខាទេ ។ចេញផ្កាតែមួយនៅចុងកំពូល តែក៏មានពូជខ្លះ មានមែកបែក ចេញផ្កានៅ ចុង ពី ៥ ទៅ ៧ ។ ផ្កាឈូករត្ន័ មានទំហំធំ ពី ១០សម ទៅ ៣០ សម និងផ្តល់គ្រាប់នៅពេលផ្កា ទុំ ស្វិត គ្រាប់ មានទំហំ ពី ៦ មម ទៅ ១៧មម ដែល មានប្រយោជន៍ដ៏អស្ចារ្យ សម្រាប់សុខភាព និង រក្សាជំងឺ ។

សារធាតុ សំខាន់ៗ ជាច្រើន ដែលត្រូវបានរកឃើញ ក្នុងគ្រាប់ឈូករត្ន័ ដូចជា ៈ

Abscisic Acid , Beta-carotene , Citric Acid , Cumin Alcohole , Cyamidin , Glycoside , Glandulone A B , Gibberellin A ….. Proteine 55% , ប្រេង ៥៥%Fibers , VitA , VitB1 B2 B3 B5 B6 B9 B12 , VitC , VitK , Calcium , Phosphorus , Potasium , VitE Sodium , Carbohydrate , សង្កសី , ដែក , ទង់ដែង , …។ល។

គ្រាប់ឈូករត្ន័ មានប្រយោជន៍ ជួយដល់ ៖ - ការពារជំងឺ មហារីក - ជំងឺលើសឈាម-សម្រួលដំណើរឈាមរត់ និង សរសៃបេះដូង - ជួយក្រលៀន និងធ្វើឲ្យនោមធូរ - បន្ថយកម្រិតខ្លាញ់ក្នុងឈាម - ជួយ ស្បែក ស្រស់ភ្លឺថ្លាមិនឆាប់ជ្រួញ និងក្មេងជាងវ័យ -ថែបំប៉ន សក់ ក្រចក ឲ្យភ្លឺរលោង -ការពារជំឺ ពុកឆ្អឹង និង ឈឺ សន្លាក់ -ជួយឲ្យភ្នែកភ្លឺថ្លា គ្រាប់ឈូករត្ន័អាចយកទៅបណ្តុះ យកកូនតូចៗ ដូចសណ្តែក មកធ្វើជាបន្លែបរិភោគ មានរសជាតិឆ្ងាញ់ពិសេសនិង បរិបូណ៌ ដោយ វីតាមីន ជាច្រើនយ៉ាង ។ ឯកសារអះអាង អាហារ ជាឱសថ Thailand ៕

/

/

/

/

/

/

/

/

/

ដោយ ៖ គន្ធា