អង្គែ គឺជាប្រភេទនៃជំងឺស្បែកក្បាល ដែលបណ្តាលមកពីការរីកលូតលាត់នៃបាក់តេរី និងផ្សិតផ្អួរ (ទុកសក់ឱ្យនៅសើមយូរពេក) នៅលើស្បែកក្បាល បង្កឱ្យស្បែកក្បាលកើតមានអង្គែ។ តើស្បែកក្បាល របស់អ្នកកំពុងតែ កើតមានអង្គែ មែនដែរ ឬទេ? ខាងក្រោមនេះ គឺជា វិធីងាយៗមួយចំនួន ដើម្បីកំចាត់អង្គែ និង ធ្វើឱ្យស្បែកក្បាលមានក្លិនក្រូចអូប  និង មានសុខភាពល្អ។

width=463

១/ អំបិល៖ មានផ្ទុកនូវសារធាតុម្យ៉ាង   ដែលអាចជួយព្យាបាលកំចាត់អង្គែ លើស្បែកក្បាលបានយ៉ាងមានប្រសិទ្ធិ និងងាយស្រួលបំផុត។ វិធីព្យាបាល៖សូមយកអំបិលម៉ដ្ឋស្ងួត មករោយពីលើស្បែកក្បាល ឱ្យសព្វ រួចប្រើម្រាមដៃម៉ាស្សាថ្មមៗ តិចៗ បន្ទាប់មក លាងសំអាតសក់និងស្បែក ជាមួយនឹងសាប៊ូកក់ចេញ ជាការស្រេច។

២/ ម្ស៉ៅ Baking Soda៖ ជាឱសថដ៏ល្អបំផុត សំរាប់សម្លាប់អង្គែ   នៅលើស្បែកក្បាល បានយ៉ាងងាយស្រួល។ ដើម្បីកំចាត់អង្គែនៅលើស្បែកក្បាល ដំបូង ត្រូវធ្វើឱ្យសក់  របស់អ្នកសើមបន្ទាប់មក យកម្ស៉ៅ  Baking Soda ដុសម៉ាស្សាថ្មមៗ  លើស្បែកក្បាល   រួចលាងសំអាតសក់ និងស្បែកក្បាល ជាមួយនឹងស្អាត ដោយមិនប្រើសាប៊ូកក់សក់នោះទេ។ វិធីបែបនេះ  នឹងជួយឱ្យស្បែកក្បាលរបស់អ្នក ចាប់ផ្តើមផលិតនូវប្រេងធម្មជាតិ ដែលមិនធ្វើឱ្យស្បែកក្បាលស្ងួត។សូមបញ្ជាក់ថា៖ ម្ស៉ៅ Baking Soda អាចរកទិញបាននៅតាមផ្សារទំនើប។

៣/ ក្រូចឆ្មារ៖ មានផ្ទុកនូវសារធាតុអាស៊ីត ដែលព្យាបាលនូវជំងឺអង្គែស្បែកក្បាល និងរមាស់ស្បែកក្បាល។ វិធីព្យាបាល ប្រើទឹកក្រូចឆ្មារសុទ្ធ  យកមកម៉ាស្សា  លើស្បែកក្បាល របស់អ្នកទុករយៈពេល ២ ទៅ ៣នាទី បន្ទាប់មក លាងសំអាតសក់ និង ស្បែកក្បាលរបស់អ្នក  ជាមួយនឹងសាប៊ូកក់សក់  ជាការស្រេច។ ធ្វើបែប ជារៀងរាល់ថ្ងៃ រហូតដល់  បាត់អង្គែ នៅលើស្បែកក្បាលរបស់អ្នក។

វិធីមួយទៀត អ្នកលាយទឹកក្រូចឆ្មារ  ១ស្លាបព្រាបាយ  ជាមួយនឹងប្រេងដូង  ៥ស្លាបព្រាបាយកូរចូលគ្នាឱ្យសព្វ  រួចលាបនៅលើសក់ និង ស្បែកក្បាលរបស់អ្នក បន្ទាប់មក   យកក្រណាត់ឬ កូនកន្សែង រុំជុំវិញ សក់របស់អ្នក  ទុកមួយយប់  រួចលាងសំអាតសក់ និង  ក្បាលរបស់អ្នកចេញនៅពេលព្រឹក។

៤/ ប្រទាលកន្ទុយក្រពើ៖ ជាឱសថដ៏ស័ក្តិសិទ្ធិសំរាប់ផ្សះមុខរបួស  ប្រឆាំងនឹងមេរោគ និងប្រឆាំងនឹងការដុះផ្សិត(ទុកយូរពេកឡើងដុះផ្សិត ឧទាហរណ៍៖ សក់ទុកឱ្យសើម  យូរពេកនឹងដុះផ្សិត ដែលបណ្តាលឱ្យកើតមានអង្គែ)។ ជាពិសេស ប្រទាលកន្ទុយក្រពើ   អាចជួយកំចាត់ស្បែកក្បាលមានអង្គែបានយ៉ាងឆាប់រហ័ស។ វិធីព្យបាល៖  យកទឹកប្រទាលកន្ទុយក្រពើសុទ្ធឬ ទឹករំអិលប្រទាលកន្ទុយក្រពើ លាបនៅលើស្បែកក្បាលរបស់អ្នក   ទុករយៈពេល ២ ទៅ៣នាទី មុនអ្នកងូតទឹក។ បន្ទាប់មក  លាងសំអាតសក់ របស់អ្នក ជាមួយនឹង   ប្រភេទសាប៊ូ មិនសូវក្រហាយខ្លាំង (ប្រភេទសាប៊ូ ដែលកក់សក់ទៅ  ធ្វើឱ្យស្បែកក្បាល  របស់អ្នកក្រហាយ)។ធ្វើបែបនេះ ពីរដង ក្នុង មួយសប្តាហ៍ រហូតដល់ ស្បែកក្បាលរបស់អ្នកបាត់អង្គែ៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ rd