អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា មានរឿងរ៉ាវដែលគួរអោយហួសចិត្ដបំផុត ខណៈដែលលោកប៉ូសីល បានហ៊ានយកដំបងឆក់របស់គាត់ ទៅវាយបំបែកកញ្ចាក់រថយន្ដ លោកតាចាស់ម្នាក់។

ប្រភពខាងលើបានអោយដឹងថា រឿងរ៉ាវនេះ បានកើតឡើង នៅជិតតំបន់ Monmouthshireប៉ែកខាងត្បូង​ទីក្រុង Wales ចក្រភពអង់គ្លេស ស្រពេលដែល លោក Pc Mike Baillon មានវ័យ ៤២ឆ្នាំ​ បានជិះរថយន្ដដេញវាយរថយន្ដតាចាស់ម្នាក់ ដែលមានវ័យ ៧៤ឆ្នាំ។

width=456

លោក Mike បាននិយាយថា លោកធ្វើបែបនេះ ព្រោះលោកខឹងនឹងតាម្នាក់ ដែលមានឈ្មោះថា Robbert Whatley បានជិះរថយន្ដ Rang Rover ហួសល្បើន ហើយប៉ូលីសឃាត់សួរនៅមិនឈប់ទៀត ទើបគាត់បានសម្រេចិត្ដ ជិះរថយន្ដតាមវាយបែបនេះ។

width=457

លោកតា Robbert

width=457

លោកប៉ូលីស Mike និងភិរយា

ទោះបីជាយ៉ាងណាក៏ដោយ តុលាការ បានកាត់ក្ដីដោយបញ្ចប់ការងារ លោក Mike​ពីមុខងារប៉ូលីស ហើយតម្រូវអោយសង់ប្រាក់ទៅលោកតា Robbert ចំនួន ២០,០០០ ផោន ដោយតុលាការបាន ណែនាំថា ការធ្វើបែបនេះ ជាការធ្វើអំពើហិង្សាលើប្រជាពលរដ្ឋ។ ករណីបែបនេះប៉ូលីស ត្រូវតែនាំជនល្មើសមកកាន់ កន្លែងភ្នាក់ងារប៉ូលីស រួចដោះស្រាយតាមផ្លូវច្បាប់។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

 

ដោយ៖ ណារិន្ទប្រភព៖ dailymail