រង្វង់ភ្នែកខ្មៅអាចបណ្តាលមកពីការអាឡាក់ស៊ី ការគេងមិនគ្រប់គ្រាន់ និង ដោយសារពន្លឺថ្ងៃ។ អ្នកអាចលាបផលិតផល ការពាររង្វង់ភ្នែកខ្មៅ ក៏ប៉ុន្តែវាគ្រាន់តែជាការ ការពារបណ្តោះអាសន្ន តែប៉ុណ្ណោះ ហើយនៅពេលដែលអ្នកឈប់ប្រើវា វានឹងឡើងខ្មៅមកវិញ។ ដូច្នេះ អត្ថបទមួយនេះនឹង បង្ហាញអ្នកអំពីវិធី មួយចំនួនដើម្បីព្យាបាល រង្វង់ភ្នែកខ្មៅរបស់អ្នក។ ១ ស្អំភ្នែករបស់អ្នកឲ្យត្រជាក់ដើម្បី កាត់បន្ថយស្នាមខ្មៅ ជាបឋម អ្នកត្រូវយកបន្លែ ដែលត្រជាក់មកដាក់លើ ភ្នែករបស់អ្នកចំនួន ១០នាទី។ ការធ្វើបែបនេះ អាចជួយឲ្យអ្នកកាត់បន្ថយការ ដាច់សរសៃឈាមតូចៗ នៅក្នុងភ្នែករបស់អ្នក។

២ កាត់បន្ថយរង្វង់ភ្នែកខ្មៅតាមរយៈដំឡូងបារាំង

ដំឡូងបារាំងផ្ទុកទៅដោយសារជាតិ អង់ស៊ីម ម្យ៉ាងដែលមានឈ្មោះថា catecholase ដែលត្រូវបានគេស្គាល់ និងមានប្រសិទ្ធភាព ក្នុងការធ្វើឲ្យស្បែក មានសភាពភ្លឺរលោង។ អ្នកត្រូវចិតដំឡូងបារំាងឲ្យស្តើងចំនួន ២ចំនិត រួចដាក់វានៅលើភ្នែក របស់អ្នកចំនួន ១០នាទី។ ហើយអ្នកគួរតែអនុវត្តបែបនេះ ២ដងក្នុងមួយសប្តាហ៏។

៣ លាបក្រែមកាត់បន្ថយស្នាមខ្មៅនៅត្រង់រង្វង់ភ្នែក

អ្នកគួរជ្រើសរើសយកផលិតផលណា ដែលមានប្រសិទ្ធក្នុងការការពារកម្តៅថ្ងៃ និងផ្ទុកទៅដោយ សារជាតិ រ៉េតីណុល វីតាមីន C និង តែបៃតង។

៤ អ្នកគួរតែឆាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ

នៅពេលដែលអ្នកមាន បញ្ហាអាឡាក់ស៊ី ពីព្រោះនេះក៏ជាបញ្ហាចំបង ដែលធ្វើឲ្យអ្នកមានភ្នែកខ្មៅ និងហើមផងដែរ៕

Looking

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល