វីដេអូ ៖ គួរបញ្ជាក់ផងដែរថា វីដេអូមួយត្រូវបានបង្ហោះចូលទៅក្នុងគេហទំព័រវីដេអូដ៏ពេញនិយម(Youtube) ហើយត្រូវបានទទួលការគាំទ្រ យ៉ាងខ្លាំងផងដែរ ខណៈពេលដែលវីដេអូត្រូវបានថតជាប់ទៅនឹងសកម្មភាពសត្វឆ្មាមួយក្បាល ធ្វើការម៉ាស្សាអោយសត្វឆ្កែទៅវិញ។

width=479

គួររំឮកផងដែរថា សត្វទាំងពីរនេះ ជាក់ស្តែងមិនត្រូវគ្នានោះទេ ដែលមានពេលខ្លះពួកវាពាក់មុខយក្សដាក់គ្នាក៏មានដែរ ដោយឡែក  នាពេលនេះ ​ ពួកវាទាំងពីរហាក់បីដូចជាមិត្តជិតស្និទ្ធអញ្ចឹងខណៈពេលដែលឆ្មា  ធ្វើការម៉ាស្សាអោយឆ្កែរហូតទាល់តែដេកលក់  ហើយអ្វីដែលអស្ចារ្យនោះគឺថា  សត្វឆ្កែនោះស្រួលខ្លួនខ្លាំងពេក  ដេកលក់ដោយបានបញ្ជេញនូវសម្លេងស្រមុកថែមទៀតផង។

ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើ ឆ្មាមួយក្បាលនោះ ធ្វើការម៉ាស្សាអោយឆ្កែបានយ៉ាងដូចម្តេច សូមប្រិយមិត្តតាមដានទស្សនានូវវីដេអូដែលមាននៅខាងក្រោមនេះបន្តិចទៅ ៖