ព័ត៌មានអន្តរជាតិ ៖   បើយោងតាមការដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មានស្កាយ    ដែលទើបតែបានចេញផ្សាយ  កាលពីវេលាល្ងាចម្សិលមិញនេះ  បានគូសបញ្ជាក់អោយដឹងថា នៅឯប្រទេសចិនឯណោះវិញ កូនភ្លោះមួយគូ ទើបតែបានជួបគ្នាសាជាថ្មីម្តងទៀត    ក្នុងរយៈពេល ៤១ ឆ្នាំក្រោយ  បន្ទាប់ពីបានបែកគ្នា  កាលពីពួកគេនៅជាទារកតូចម្ល៉េះ។

width=433

គួរបញ្ជាក់ផងដែរថា កូនភ្លោះប្រុសមួយគូ ដែលមានវ័យ ៤១ ឆ្នាំដូចគ្នានេះ មានឈ្មោះថាលោក  Zeng និងលោក  Liu  Yonggang  ។  ហើយបើនិយាយពីមូលហេតុដែលបានបណ្តាលអោយពួកគេបានជួបគ្នាវិញនោះ ក៏ព្រោះតែ មិត្តភក្កិលោកZeng បានយល់ច្រឡំបុរសម្នាក់ ថាជាលោក Zeng ខណៈពេលដែលបុរសម្នាក់នោះ   (Liu Yonggang) មានរូបរាងដូចបេះបិទ ទៅនឹងមិត្តភក្កិរបស់ខ្លួន ។  ករណីយល់ច្រឡំនេះហើយ  ក៏បានធ្វើអោយមិត្តភក្កិលោក    Zeng  យកដំណើររឿងមកប្រាប់   រហូតដល់ថ្នាក់  លោក Zeng មានជាចំងល់និងស្វែងរកដំណើរដើមទងនៃរឿងមួយនេះ។

ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង  ខណៈពេលដែលកូនភ្លោះ ប្រុសមួយគូនេះ បានជួបគ្នាវិញ បន្ទាប់ពីបានដឹងសវតារបស់ខ្លួន ។ យ៉ាងណាមិញ  បើយោងតាមប្រភពសារព័ត៌មានបានអោយដឹងថា ពួកគេទាំងពីរនាក់ បានបែកគ្នា កាលពីឆ្នាំ ១៩៧២ មកម្ល៉េះ ស្របពេលដែលពួកគេ  ទើបតែមានវ័យ  ២ ខែតែប៉ុណ្ណោះ  ក៏ព្រោះតែជីវភាព គ្រួសារទីទ័លក្រ ទើបពួកគេទាំងពីរនាក់ ត្រូវក្រុមគ្រួសារពីរផ្សេងគ្នា យកទៅចិញ្ចឹមរៀងៗខ្លួន។

width=434

បន្ទាប់ពីបានជួបជុំគ្នាហើយនោះ កូនភ្លោះប្រុសមួយគូនេះ បានដឹកដៃគ្នាទៅជួបអ្នកមា្តយបង្កើត    ដែលមានវ័យ ៧៤  ឆ្នាំរស់នៅក្នុងខេត្ត Fujian ប្រទេសចិន ។  គួររំឭកផងដែរថា ករណីជួបជុំគ្នាវិញ រ    បស់បងប្អូនប្រុសភ្លោះមួយគូនេះ  ពិតជាបង្កជាភាពភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង នៅក្នុងបណ្តាញទំនាក់ទំនងសង្គមចិនដ៏ពេញនិយម Sina Weibo៕

ដោយ ៖ មង្គលប្រភព ៖ ស្កាយ