ក្រុម cignature​ បានប្រកាសពីការបន្ថែមសមាជិកថ្មី ២​ រូបទៀត!

/

 នៅដើមឆ្នាំនេះ ភ្នាក់ងារ J9 Entertainment ដែលជាស្ថាបនិកបង្កើតក្រុម cignature បានប្រកាសថា សមាជិកពីររូបគឺកញ្ញា Ye Ah និងកញ្ញា Sunn នឹងចាកចេញពីក្រុមនេះ ដែលស្ថាបនាដំបូងដោយមានសមាជិក ៧ នាក់កាលពីឆ្នាំ ២០២០ ។

/

នៅថ្ងៃទី ១៤ នៅវេលាកណ្ដាលរាត្រី(ម៉ោងប្រទេសកូរ៉េ) ក្រុម cignature បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល តាមរយៈការបង្ហើបឱ្យដឹងដំណឹងមួយថា សមាជិកថ្មី ២ រូបគឺកញ្ញា Chloe និងកញ្ញា Do Hee នឹងចូលរួមក្រុមនេះ។ ក្រុម cignature ក៏បានប្រកាសផងដែរ នូវការដាក់បញ្ចូលនូវសមាជិកថ្មី ២ រូបនេះទៅក្នុងក្រុម តាមរយៈការបញ្ចេញរូបថត និងវីដេអូនៃ Idols ម្នាក់ៗ ។

/

កញ្ញា Chloe កើតនៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០០១ ។ ចំណែកកញ្ញា Do Hee​ កើតនៅថ្ងៃ ០១ ខែសីហា ឆ្នាំ ២០០២ ។ តើប្រិយមិត្ដរំភើបចិត្ដ ដែរ ឬទេ ក្នុងការទស្សនា សមាជិកថ្មី ២ រូប ដែលចូលរួមក្រុម cignature?

/ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Soompi