អាថ៌កំបាំងរបស់ Ronaldo មុនពេលចាកចេញទៅលេងឱ្យ ManUtd ក្នុងឆ្នាំ ២០០៣ ត្រូវបានអតីតអ្នកគ្រប់គ្រងក្លឹប Barcelona បង្ហាញជាសាធារណៈ។ ក្នុងឆ្នាំ ២០០៣ Ronaldo ត្រូវបានគេផ្លាស់ពីក្រុម Sporting Lisbon ទៅលេងឱ្យក្រុម Manchester United ដែលធ្វើឱ្យអាជីពរបស់គេបានរះមកដល់សព្វថ្ងៃ។ប៉ុន្តែថ្មីៗនេះលោក Joan Laporta អតីតអ្នកដឹកនាំក្រុម Barcelona បានបង្ហាញអំពីរឿងដែលបានកើតឡើងនាឆ្នាំ ២០០៣ ដែលលោកបានប្រាប់ថាក្រុម Barcelona រៀបនឹងទទួលបាន Ronaldoទៅហើយប៉ុន្តែដោយសារតែការចាយលុយក្នុងការករសាងសមត្ថភាព Ronaldinho។លោកបានបន្តទៀតផងដែរថា ក្នុងឆ្នាំ ២០០៣ នៅពេលដែល Ronaldo កំពុងតែនៅលេងឱ្យក្រុមLisbon លោកបានសម្លឹងឃើញគេតែត្រូវបានក្រុមអ្នកបណ្ដាក់ទុនលើ Barcelona សម្រេចមិនយកព្រោះគេរំពឹងការចំណាយច្រើនទៅលើ Ronaldinho និង Quaresma ក៏ដូចជា Rafael Marquez។មកដល់ពេលនេះ Ronaldo ត្រូវបានគេទទួលស្គាល់ថា ជាសុបិន្តអាក្រក់ធំបំផុតរបស់ក្រុម Barcelona៕



ដោយ៖ ផានិតប្រភពពី៖ K14