width=452
ភាព​បរិសុទ្ធ រឺ ក្រមុំ​ព្រហ្មចារី​យ៍  គឺ​សំដៅ​ទៅលើ​បុគ្គល​ណា​ម្នាក់​ ដែល​មិន​ធ្លាប់​រួមភេទ​ទាល់តែសោះ។ ចំពោះ​ស្ដ្រី​វិញតាមពិត​ប្រហែល៣០%នៃ​ស្ដ្រីភេទ​ ទាំងអស់មាន​សន្ទះ​ព្រហ្មចារី​យ៍​ស្ដើង  ហើយ​នៅពេលដែល​រួមភេទ​ ជា​លើកដំបូង  សន្ទះ​ព្រហ្មចារី​យ៍​នេះអាច​ដាច់​រហែក  ​ដោយ​មានការ​ហូរឈាមតិចៗ រឺ  ច្រើន​ទៅតាម​ភាពយឺត​របស់​វា រឺ ក៏​ពេលខ្លះ​សន្ទះ​ព្រហ្មចារី​យ៍​នោះ​អាច​ដាច់​ដោយសារ​ការធ្វើ​លំ​ហាត់ប្រាណឡើង​ភ្នំ​លេង កីឡា រឺ  ធ្លាក់​ពីលើ​ដើមឈើ ជាដើម។

 

ចំណែក​ស្ដ្រី​ខ្លះទៀត   គ្មាន​សន្ទះ​ព្រហ្មចារី​យ៍​តាំងពី​កំណើត​តែម្ដង។ ប៉ុន្ដែ ស្ដ្រី​ដែល​ដាច់​សន្ទះ​ព្រហ្មចារី​យ៍​   ដោយ​មិន​ឆ្លងកាត់​ការរួមភេទ   ​គឺ​នៅតែមាន​ភាព​បរិសុទ្ធ​ដដែល ទោះបីជា​សន្ទះ​ព្រហ្មចារី​យ៍​របស់​នាង​ត្រូវបាន​បាត់បង់​ក៏ដោយ។ អាស្រ័យហេតុនេះ ហើយ​បុរស​ទាំងឡាយ​កុំ​យល់ច្រឡំ​អោយសោះ​ថា ការ​គ្មាន​ចេញឈាម​ក្រោយពេល​រួមភេទ​លើកដំបូងមិន​មានន័យថា​ស្ដ្រីនោះ​មិនមាន​ភាព​ក្រមុំ​ព្រហ្មចារី​យ៍​នោះទេ។បើ​អ្នក​ពិតជា​ស្រលាញ់គ្នា​ស្មោះ​ស្ម​គ្រ័​មែន​នោះ​អ្នក​មិនចាំបាច់​បារម្ភ រឺ អោយ​តំលៃ​អំពី​ភាព​បរិសុទ្ធ​នេះ​ពេក​ទេ  អោយតែ​ដរាបណា​អ្នកនិង​មនុស្ស​ដែល​អ្នក​ស្រលាញ់ មាន​សេចក្ដីសុខ និង​ សុភមង្គល​ជាមួយ​គ្នា​នោះ​វា​ជាការ​ល្អប្រសើរ​ហើយ។

ភាព​បរិសុទ្ធ​មិនមែន​សំរាប់​ដាក់លក់​ទេ នៅក្នុង​ប្រទេស​កម្ពុជា​យើង  ក៏ដូចជា​ប្រទេស​មួយចំនួនទៀត  ​នៅលើ​ពិភពលោក បាន​គិតថា​ភាព​បរិសុទ្ធ​របស់​ស្ដ្រី    គឺជា​វត្ថុ ដ៏​មាន​តំលៃ   ហើយ​មាន​មនុស្ស​មួយចំនួន បាន​ព្យាយាម​គ្រ​ប់​មធ្យោបាយ​ដើម្បី​ទិញ​ភាព​បរិសុទ្ធ​នេះ។ មាន​មនុស្ស​មួយចំនួន​បានគិត​ថា​ការ  រួមភេទ​ជាមួយ​ស្ដ្រី​ក្រមុំ​ព្រហ្មចារី​យ៍ អាចធ្វើ​អោយគេ​រក្សា​ភាព​វ័យក្មេង និង មានកំ​លាំង​ខ្លាំងក្លា។ ជាងនេះទៅទៀត មាន​អ្នកខ្លះ​គិតថា​ការ រួមភេទ​ជាមួយ​ស្ដ្រី​ក្រមុំ​ព្រហ្មចារី​យ៍  អាចជួយ​ការពារ កុំអោយ​ឆ្លង​ជំងឺអេដស៍ និង​កាមរោគ។ ប្រការ​ខាងលើ​ទាំងនេះគឺជា​ប្រការ​ខុសស្រឡះ ហើយ​ត្រូវ​ចងចាំ​ថាការ​រួមភេទ​ជាមួយស្ដ្រី​ក្រមុំ​ព្រហ្មចារី​យ៍​មិនអាច​ធ្វើអោយ​អ្នករក្សា​ភាព​វ័យក្មេង និងមានកំ​លាំង​ខ្លាំងក្លា និងការពារ​អ្នក​មិនអោយ​ឆ្លង​ជំងឺអេដស៍​ឡើយ។ មាន​តែ​ការប្រើ​ស្រោមអនាម័យអោយបាន​ត្រឹមត្រូវ​តែប៉ុណ្ណោះ ដែល​អាច​ការពារ​អ្នក មិនអោយ​ឆ្លង​ជំងឺអេដស៍ និង​ កាមរោគបាន។

ដោយ៖  វណ្ណៈប្រភព៖  lookingtoday