អន្តរជាតិ ៖   ចាប់ឃាត់ខ្លួន  ញាត់គុកក្មេងស្ទាវឈាមរាវ  ៥ នាក់ បន្ទាប់ពីបានរកអោយឃើញថា  ពួកគេបាននាំគ្នាព្រួតចាប់រំលោភក្មេងស្រីម្នាក់វ័យទើបតែ   ១២ ឆ្នាំ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានពីទំព័របរទេស worldnewstoday កាលពីពេលកន្លងទៅនេះ

width=458

គួរបញ្ជាក់ផងដែរថា ករណីចាប់រំលោភមួយនេះ​ បានកើតឡើងនៅឯតំបន់ Kingsessing រដ្ឋPennsylvania​​  សហរដ្ឋអាមេរិក  កាលពីថ្ងៃយប់ថ្ងៃច័ន្ទកន្លងទៅនេះ។ ដោយឡែក បើតាមការអោយដឹង  ពីភ្នាក់ងារមានសមត្តកិច្ចប្រចាំតំបន់បានអោយដឹងថា  ពួកអាក្រុមក្មេងស្ទាវឈាមរាវទាំង  ៥ នាក់នោះ  មិនបង្ហាញអោយដឹងនូវអត្តសញ្ញាណនោះទេ  ក៏ព្រោះតែពួកគេគឺជាអនីតិជននៅឡើយ  ពោលពួកគេមានអាយុត្រឹមតែ ១៤ ទៅ ១៥ ឆ្នាំតែប៉ុណ្ណោះ ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖​ worldnewstoday