Bloomberg បានឲ្យដឹងថា ក្រុមប្រឹក្សាតុលាការនៅអាមេរិច ទើបតែសំរេចលើពាក្យបណ្តឹងមួយថា Apple បានរំលោភបច្ចេកវិទ្យាបីនៅលើ iPhone ដែលត្រូវបានដាក់ពាក្រប្តឹងដោយក្រុមហ៊ុន MobileMedia Ideas LLC។ ការផាកពិន័យនៃចំនួនទឹកប្រាក់ដែល Apple ត្រូវធ្វើការសង នឹងត្រូវតុលាការចេញសេចក្តីប្រកាសនៅក្នុងពេលឆាប់ៗខាងមុខនេះ។ ចំនុចដែលគួរចាប់អារម្មណ៍នោះគឺ MobileMedia Ideas LLC មានដល់ 10% នៃភាគហ៊ុនរបស់ក្រុមហ៊ុន Nokia និង Sony។
Copyright ដែល Apple បានរំលោភរួមមាន Handling an incoming call, Reject the callនិង Feature to capture and send images នៅលើទូរស័ព្ទ iPhone។ បណ្តា Copyright បច្ចេកវិទ្យាទាំងនេះ ត្រូវបានចុះឈ្មោះចាប់ពីឆ្នាំ 1994 ដល់ឆ្នាំ 1998 និងត្រូវបានជាកម្មសិទ្ធិរបស់ Sony និង Nokia ដំបូងគេ។

Larry Horn, CEO របស់ MobileMedia បានឲ្យដឹងថា ខាងគាត់ត្រូវបានខាតបង់យ៉ាងច្រើនព្រោះតែការរំលោភបំពាននេះ។ ប្រសិនបើ Apple ចង់បន្តប្រើប្រាស់បច្ចេកវិទ្យានេះ ពួកគេត្រូវតែផ្តល់នូវទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់មកឲ្យ MobileMedia ។ តាម Bloomberg តំលៃភាគហ៊ុនរបស់ Apple នៅលើ Nasdaq Stock ត្រូវបានធ្លាក់ចុះអស់ 9,31 USD គឺនៅសល់តែ 529,69 USD ក្រោយពីព័ត៌មាននេះត្រូវបានចុះផ្សាយ៕
ដោយ៖ សិលាប្រភព៖ VE