ព័ត៌មានអន្តរជាតិ ៖ មន្រ្តីផ្លូវការ ឥណ្ឌូនេស៊ីម្នាក់ ត្រូវបានរកអោយឃើញថា បានស្រែកគំហក និងទះកំភ្លៀង នារីបំរើការលើយន្តហោះម្នាក់រហូតទាល់តែនាងយំ​ ​ ខណៈពេលដែលនាងស្នើ អោយគាត់បិទទូរស័ព្ទ  នៅពេលដែលយន្តហោះជិតធ្វើការហោះហើរ  កាលពីល្ងាចថ្ងៃ ពុធ ទី ១២ មិថុនាកន្លងទៅនេះ  នេះបើតាមការអោយដឹង ពីគេហទំព័រសារព័ត៌មានបរទេស សឹង្ហបុរី singaporeseen ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ។

width=446

លើសពីនេះ  បើយោងតាមរបាយការណ៍  Indoboom អោយដឹងថា  លោក  Zakaria  Umar Hadi ដែលជាប្រធានក្រុមប្រឹក្សាអភិវឌ្ឈន៍ក្នុងតំបន់ ( Regional Investment  Coordinating Board (BKPMD) ) ដើមឡើយ បានធ្វើការស្តីបន្ទោសអោយនារីបម្រើការលើយន្តហោះមួយនៅឯអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta Airport  ខណៈពេលដែលនាងបានស្នើដោយគួរសមអោយគាត់បិទទូរស័ព្ទ ស្របពេលដែលយន្តហោះជិតធ្វើការហោះហើរនោះ។

width=443

បន្តិចក្រោយមក  នាង Nur Febrian វ័យ ៣១ ឆ្នាំ  ដែលជានារីបម្រើការលើយន្តហោះនោះក៏បានដើរចេញទាំងទឹកមុខក្រៀមក្រំ និងមិនសុខចិត្ត។  មួយម៉ោងក្រោយមក នៅពេលដែលយន្តហោះ   បានទៅដល់កន្លែងចុះចតហើយនោះ  គេបែរជាឃើញលោក  Zakaria   ស្រែកគំហក និងទះកំភ្លៀងនាងតែម្តង។

width=445

ទាំងពីរនាក់  ត្រូវបានក្រុមមនុស្សដែលជាអ្នកធ្វើដំណើរដូចគ្នានោះ ឃាត់ និងបំបែកចេញពីគ្នា។ លោក Zakaria នាគ្រានោះ ក៏ត្រូវបានក្រុមមន្រ្តីជំនាញធ្វើការចាប់ឃាត់ខ្លួន ដើម្បីសាកសួរពីព័ត៌មានលម្អិត៕

ដោយ ៖ រិទ្ធីប្រភព ៖ singaporeseen