ដោយបានថតចប់ កាលពីខែមេសា រឿង “Duang Tah Tee Sarm” ដែលសម្ដែងដោយលោក James Ma និងកញ្ញា Mew Nittha ល្បីថា នឹងចាក់បញ្ចាំងឆាប់ៗ នៅលើកញ្ចក់ទូរទស្សន៍ Thai TV3 ។

/

យោងតាមការបង្ហោះរបស់លោក  James Ma នៅលើបណ្ដាញ Instagram ខ្សែភាពយន្ដថ្មីនេះ ចាប់យកម៉ោងចាក់បញ្ចាំងរៀងរាល់ថ្ងៃ ចន្ទ-អង្គារ វេលាម៉ោង ៨៖៣០ នាទី ដែលពីមុនជាម៉ោងចាក់ផ្សាយរឿង “Tarm Ruk Keun Jai” ។

/

លោក James Ma ដើរតួជានាយ ‘Trikarn’ ដែលអាចមើលឃើញខ្មោច ។ នៅក្នុងសាច់រឿង លោកជាមិត្តភក្ដិជាច្រើនឆ្នាំ តាំងពីនៅក្មេងជាមួយនាង ‘Pum’ ដែលសម្ដែងដោយកញ្ញា Mew Nittha ។ អ្នកនាង Noi Busakorn ដែលជាភរិយារបស់លោក Ken Theeradeth គឺជាផលិតករនៃរឿង “Duang Tah Tee Sarm” ដែលមានចំណងជើងជាភាសាអង់គ្លេសផ្លូវការថា ( I See Dead People) ៕

/

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates