និយាយអំពីនំខេក លោកអ្នកប្រហែលជានឹងនឹកឃើញដល់បណ្ដានំដែលត្រូវបានគេតុបតែងយ៉ាងស្រស់ស្អាត និងមើលទៅគួរឱ្យចង់ទទួលទាន ប៉ុន្តែ អ្នកជំនាញខាងធ្វើនំម្នាក់នៅអាមេរិក បែរជាធ្វើនំខេកដែលមានរូបរាងខាងក្រៅគួរឱ្យភ័យខ្លាចទៅវិញ។

Katherine Dey អាយុ ៣០ឆ្នាំ គឺជាគ្រូពេទ្យម្នាក់នៅក្រុង New York អាមេរិក ដូច្នេះ នាងមិនមានការភ័យខ្លាចនៅពេលឃើញគ្រឿងក្នុងរបស់មនុស្ស។ ពេលត្រឡប់មកផ្ទះ Katherine Dey គឺជាអ្នកជំនាញខាងធ្វើនំម្នាក់។ Katherine Dey ក៏ធ្លាប់បានរៀនឆ្លាក់រូប និងធ្វើការនៅក្នុងវិស័យរ៉ូបូត មុនពេលបានក្លាយជាគ្រូពេទ្យ។ នាងបានប្រើប្រាស់ជំនាញទាំងឡាយរបស់ខ្លួនដើម្បីបង្កើតបានជានំខេកដែលមានរូបរាងគួរឱ្យភ័យខ្លាច។

Katherine Dey ឱ្យដឹងថា ដើមឡើយនាងធ្វើនំដែលមានរូបរាងគួរឱ្យចង់សើចតែប៉ុណ្ណោះ ក៏ប៉ុន្តែ ក្រោយមក នាងបែរជាចង់ធ្វើនំដែលមានរូបរាងពិសេសជាងមុន ដូច្នេះ នំដែលមានរូបរាងគួរឱ្យខ្លាចរបស់នាង ក៏ត្រូវបានបង្កើតឡើង។ នំរបស់នាង មានរូបរាងដូចទៅនឹងក្បាលមនុស្ស បេះដូងមនុស្ស ខួរក្បាលមនុស្ស។ល។ ហើយទាំងនេះ សុទ្ធតែមានរូបរាងដូចក្បាលមនុស្ស ឬគ្រឿងក្នុងមនុស្សពិតៗ។

Katherine Dey ថ្លែងថា “ខ្ញុំចង់បើកហាងលក់នំខេក ដែលធ្វើឡើងដោយដៃខ្ញុំផ្ទាល់។ ខ្ញុំនឹងសុំឈប់ពីការងារ ដើម្បីយកពេលមកធ្វើនំ”។

នាង Katherine Dey បន្តថា “ខ្ញុំចង់ឱ្យអតិថិជនមានអារម្មណ៍ពីរកើតឡើងក្នុងពេលតែមួយ នោះគឺ អារម្មណ៍ភ័យខ្លាចនៅពេលបានឃើញនំ និងអារម្មណ៍ពេញចិត្ត ពេលបានទទួលទាននំទាំងនេះ”។

ខាងក្រោមនេះគឺជាបណ្ដានំខេកដែលត្រូវបានធ្វើឡើងដោយដៃ នាង Katherine Dey ៖

/

/

/

/

/

/

/

/

ប្រែសម្រួល ៖ តារាប្រភព ៖ telegraph