Samsung Galaxy Alpha ត្រូវបានគេយល់ថា មានរូបរាងស្រដៀងនឹង iPhone 5s ហើយវា ក៏នឹងក្លាយជាគូប្រជែងដ៏គួរឱ្យភ័យខ្លាចរបស់ iPhone 6 យ៉ាងប្រាកដ ក្នុងពេលខាងមុខ។
និយាយអំពីគ្រឿងម៉ាស៊ីន គូប្រកួត Galaxy Alpha និង iPhone 6 មានចំនុចជាច្រើន មានលក្ខណៈ ប្រហាក់ប្រហែលនឹងគ្នា តាំងពីទំហំ រហូតដល់កម្រិតរីសូលូសឹននៃអេក្រង់ ហើយពេលនេះ គេដឹងថា វត្ថុធាតុរបស់ស្មាតហ្វូនទាំងពីរនេះ ក៏មានភាពស្រដៀងគ្នាផងដែរ។
នេះគឺជារូបភាពរបស់ Galaxy Alpha ប្រជែងរាងនឹង iPhone 5s ៖


Samsung មានការយល់ដឹងច្រើន និងចេះស្ដាប់អតិថិជនរបស់ខ្លួន ជាងមុន នៅពេលក្រុមហ៊ុននេះ បំពាក់គែមលោហធាតុដ៏រឹងមាំ និងប្រណិត ដល់ Galaxy Alpha ។ មិនត្រឹមប៉ុណ្ណោះ គ្រឿងម៉ាស៊ីនរបស់ Galaxy Alpha មកដល់ពេលនេះ គេត្រូវនិយាយថា វាពិតជាមានភាពខ្លាំងក្លា ដោយមានពុន្ទុ benchmark AnTuTu យ៉ាងខ្ពស់។ ទន្ទឹមនឹងនេះ Galaxy Alpha គឺជាស្មាតហ្វូនដែលមានរូបរាងស្ដើងបំផុតរបស់ Samsung គិតមកទល់នឹងពេលបច្ចុប្បន្ន ដោយវាមានកម្រាស់ត្រឹម ៦,៧ម.ម តែប៉ុណ្ណោះ។
កត្តាប៉ុន្មានខាងលើនេះ គឺគ្រប់គ្រាន់សម្រាប់ Samsung Galaxy Alpha ប្រកួតប្រជែងនឹង iPhone 6 កំណែ 4.7 inch ។ ព័ត៌មានមុននេះ ឱ្យដឹងថា iPhone 6 របស់ Apple នឹងមានរូបរាងថ្មីស្ទើរទាំងស្រុង ធៀបនឹងកំណែបច្ចុប្បន្ន ដោយប្រើប្រាស់លោហធាតុ រួមនឹងជ្រុងទាំង៤ កោងជាងមុន ចំណែកអេក្រង់ប្រភេទ sapphire នឹងជួយឱ្យស្មាតហ្វូននេះ អាចទប់ទល់នឹងការឆូត កកិត និងការប៉ះទង្គិច បានល្អជាងមុន។ ប៉ុន្ដែ បណ្ដាមុខងារក្នុងម៉ាស៊ីននេះ នៅតែមានអាថ៌កំបាំង។ យ៉ាងនេះក្ដី នៅថ្ងៃទី ៩កញ្ញាខាងមុខ យើងនឹងបានដឹងច្បាស់ទាំងអស់គ្នា។
ឯនេះវិញ គឺជារូបភាពរបស់ Galaxy Alpha បង្អួតសម្រស់ ប្រឆាំង iPhone 6 ៖





បណ្ដារូបភាព បង្ហាញអំពី ការប្រឈមមុខដាក់គ្នា រវាង កំពូលស្មាតហ្វូនមកពី ក្រុមហ៊ុន Apple និង Samsung ខាងលើនេះ គឺជាស្នាដៃ របស់អ្នករចនា លោក Martin Hajek ៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ iphonehacks/gsmarena