ប្រភពពីគេហទំព័រសារព័ត៌មានវីដេអូ  youtube  បានអោយដឹងថា​   ការគោរពវិញ្ញាណក្ខន្ធរបស់អតីតព្រះមហាវីរក្សត្រ ព្រះបាទសម្តេច នរោត្តម សីហនុ ត្រូវបានប្រារព្ធឡើងដោយក្រុមនិស្សិតខ្មែរ  ក៏ដូចជាបងប្អូនប្រជាពលករខ្មែរ  ដែលរស់នៅប្រទេសកូរ៉េខាងត្បូង។

ពិធីខាងលើនេះត្រូវបានធ្វើឡើងនៅឯស្ថានទូតកម្ពុជា​   ប្រចាំប្រទេសកូរ៉េខាងត្បូង ដោយមានការដង្ហែក្បួន ដែលមានព្រះឆាយាលក្ខណនៃអង្គសម្ដេចតា ព្រមទាំងទង់ជាតិកម្ពុជានិងភ្លេងខ្មែរ ផងដែរ។

គួរបញ្ជាក់ថា ការគោរពវិញ្ញាណក្ខន្ធនេះត្រូវបានធ្វើឡើង  កាលពីម្សិលមិញ ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១២ ដោយពួកគេបានជួបជុំគ្នា  ដើម្បីសម្តែងនូវព្រះរាជមរណទុក្ខដ៏ក្រៀមក្រំបំផុតចំពោះការយាងចូលទិវង្គតនៃព្រះមហាវីរក្សត្រ។ 

ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើទិដ្ឋភាពរួមយ៉ាងណានោះ សូមតាមដានទស្សនាវីដេអូខាងក្រោម ៖

ដោយ ៖ ពិសីប្រភព ៖ youtube