Dj Push និងកញ្ញា Mai Davika ពិតជាសម្ដែងស៊ីសង្វាក់គ្នាល្អណាស់ នៅក្នុងខ្សែភាពយន្ដថ្មី រឿង “Jungwa Huajai Nai Saat”។

/

កាលពីថ្ងៃ​ទី ០៧ ខែកក្កដា ផលិតករភាពយន្ដ អ្នកនាង Jooy Warattaya បានបង្ហោះ រូបថត Dj Push និងកញ្ញា Mai Davika នៅលើគណនី Instagram របស់អ្នកនាង។

/

នៅក្នុងរូបថត ដែលបានបង្ហោះនោះ DJ Push ពិតជាស្រស់សង្ហាខ្លាំងណាស់ ហើយចំណែកកញ្ញា Mai Davika ក៏ស្រស់ស្អាតខ្លាំងផងដែរ នៅក្នុងស្ទាយសម្លៀកបំពាក់បែបថ្លៃថ្នូរ និងទាន់សម័យរបស់នាង ។

បើតាមការរាយការណ៍ ខ្សែភាពយន្ដភាគថ្មីនេះ គឺជាការថតឡើងវិញនូវខ្សែភាពយន្ដចិនដ៏ពេញនិយមគឺរឿង “ The Fox’s Summer” ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate