ធ្វើការក្នុងវិស័យសិល្បៈរួមគ្នា តារាស្រីស្រករក្រោយ និងតារាស្រីរាមច្បងទាំងនេះ ពិតជាមានចំណងមិត្ដភាគល្អនឹងគ្នាមែនទែន៖

នាង Ploy Chermarn និង Claudine Craig

/

តារាស្រីប្រកបដោយទេពកោសល្យសម្ដែងអ្នកនាង Ploy Chermarn មានភាពស្និទ្ធស្នាលជាមួយតារាស្រីសិស្សប្អូនគឺកញ្ញា Claudine Craig ។ នាពេលថ្មីៗនេះ អ្នកនាង Ploy បានបង្ហោះរូបថតជាមួយនឹងតារាស្រីសិស្សប្អូនរបស់នាង នៅពេលពួកគេទាំងពីរចូលរួមពិធីជួបជុំគ្នាមួយ ។

អ្នកនាង Anne Thongprasom ជាមួយនឹង Diana Flipo និង Kimmy Kimberley

/

តារាស្រីរាមច្បងអ្នកនាង Anne Thongprasom មានចំណងមិត្ដភាពយ៉ាងល្អជាមួយតារាស្រីសិស្សប្អូនរបស់នាង គឺកញ្ញា Diana Flipo និងកញ្ញា Kimmy Kimberley ។  អ្នកនាង Anne Thongprasom តែងតែចែករំលែកពេលវេលាអនុស្សាវរីយ៍រវាងនាង និងតារាស្រីសិស្សប្អូនរបស់នាង នៅលើបណ្ដាញ Instagram ផ្លូវការរបស់នាង ។

/

អ្នកនាង Aum Patchrapa និងកញ្ញា Pooklook Fonthip

/

កំពូលតារាសម្ដែងស្រីអ្នកនាង Aum Patchrapa មានចំណងមិត្ដភាពល្អខ្លាំងណាស់ជាមួយតារាស្រីសិស្សប្អូនរបស់នាង គឺកញ្ញា Pooklook Fonthip ជាយូរមកហើយ ។ ពួកគេតែងបង្ហោះរូបថតអនុស្សាវរីយ៍ នៅលើបណ្ដាញ Instagram នៅពេលពួកគេជួបគ្នាម្ដងៗ ៕

 /

ប្រែសម្រួល៖​សារ៉ាត

ប្រភព៖ Thaiupdate