កាលពីពេលថ្មីៗនេះ សត្វពិងពាងចម្លែកមួយប្រភេទ ដែលមានរូបរាងដូចមុខមាត់របស់មនុស្សត្រូវបានគេប្រទះឃើញនៅឯហុងកុង។ ពេលបានឃើញភ្លាម អ្នកប្រាកដជាយល់ថា វាគ្រាន់តែជារឿងដែលគេយកមកលេងសើច ប៉ុន្ដែជាក់ស្ដែង វាជាសត្វពិងពាងពិត។នៅពេលវីដេអូស្ដីពីសត្វចម្លែកមានរូបរាងដូចមុខមនុស្សនេះ ត្រូវបានបង្ហោះលើអ៊ីនធើរណិត វាក៏ត្រូវបានគេចែករំលែកជាបន្ដបន្ទាប់ ធ្វើឱ្យមានមតិផ្ទុយគ្នាជាច្រើន ដោយអ្នកខ្លះបានជឿ ថាមានពិត ចំណែកអ្នកខ្លះក៏និយាយថា វាគ្រាន់តែជាល្បែងបោកកូនក្មេង។ យ៉ាងនេះក្ដី គេនៅមិនទាន់បានឃើញអ្នកវិទ្យាសាស្ដ្រ បញ្ចេញប្រតិកម្មបែបណានោះទេ រហូតមកដល់ពេលនេះ។ ប៉ុន្ដែនេះមិនមែនជាលើកទីមួយនោះដែរ ដែលមានគេឃើញសត្វពិងពាងចម្លែកបែបនេះ។ កាលពីឆ្នាំ ២០១១ ពិងពាងដែលមានរូបរាងដូចមុខមនុស្ស ក៏ត្រូវបានប្រទះឃើញ នៅក្នុងប្រទេសចិន និងអង់គ្លេសផងដែរ។
ពិងពាងមានរូបរាងដូចមុខមាត់មនុស្សនៅហុងកុង
ពិងពាងមានរូបរាងដូចមុខមាត់មនុស្សនៅហុងកុង
ពិងពាងមានរូបរាងដូចមុខមាត់មនុស្សនៅចិន
ដោយ ៖ សីហាប្រភព ៖ k14