លោកអ្នក ប្រាកដជាធ្លាប់ស្គាល់ តារាប្រុសស្រីទាំងនេះជាក់ជាពុំខាន តាមរយៈខ្សែភាពយន្ដភាគដ៏លេចធ្លោរបស់ពួកគេ ។ ថ្ងៃនេះ លោកអ្នកនឹងបានជ្រាបថា តើ ខ្សែភាពយន្ដរបស់តារាប្រុសស្រី ប្រចាំស្ថានីយ៍ទូរទស្សន៍ Thai TV3 ទាំងនេះ រកប្រាក់ចំណូលបានច្រើនប៉ុនណា ។

លោក Mario Maurer

/

តាមរយៈការសម្ដែងរបស់លោក Mario Mauer និងកញ្ញា Mai Davika ខ្សែភាពយន្ដភាគរឿង “Pee Mak” រកប្រាក់ចំណូលបានរហូតដល់ ១០០០ លានបាត នៅការិយាល័យលក់សំបុត្រ ក្នុងប្រទេសថៃ ។

លោក Nadech Kugimiya

/

កំពូលតារាសម្ដែង​ប្រុស លោក Nadech Kugimiya មានខ្សែភាពយន្ដពីររឿង ដែលរកប្រាក់ចំណូលបានយ៉ាងច្រើនគឺរឿង “The Con-Heartist” និងរឿង “Nakee 2” ។  ខ្សែភាពយន្ដទី១ ប្រមូលប្រាក់ចំណូលបាន ៩៦.៨ លានបាត ចំណែកខ្សែភាពយន្ដទី ២ រកប្រាក់ចំណូលបាន ៤១៧.៥៥ លានបាត ។

កញ្ញា Yaya Urassaya

/

ផ្ដើមចាក់បញ្ចាំង នៅលើអេក្រង់ធំ កាលពីឆ្នាំ ២០១៨  កញ្ញា Yaya Urassaya បានសម្ដែងជាតួឯក ក្នុងរឿង “Brother of The Year” រួមជាមួយនឹងលោក Sunny Suwanmethanont និងលោក 2PM’s Nickhun ។  ខ្សែភាពយន្ដនេះ រកចំណូលជាប់កំណត់ត្រារហូត ២៤៤ លានបាត នៅការិយាល័យលក់សំបុត្រ ក្នុងប្រទេសថៃ ។

លោក Nine Naphat

/

២០១៩ គឺជាឆ្នាំលាភធំបំផុតរបស់លោក Nine Naphat ដោយសារតែលោក បានសម្ដែងជាតួឯក នៅក្នុងរឿង “Friend Zone” ជាមួយនឹងកញ្ញា Baifern Pimchanok ។  ខ្សែភាពយន្ដនេះ រកប្រាក់ចំណូលបាន ២២០ លានបាត នៅការិយាល័យលក់សំបុត្រប្រទេសថៃ ។

កញ្ញា Bella Ranee

/

កាលពី ៤ ឆ្នាំកន្លងទៅ កញ្ញា Bella Ranee បានសម្ដែងខ្សែភាពយន្ដភាគល្បីៗជាច្រើន ។ មិនតែប៉ុណ្ណោះ ខ្សែភាពយន្ដប្រចាំឆ្នាំ ២០២០ របស់នាងរឿង  “E-Riam Sing” រកប្រាក់ចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ ២១០.៣ លានបាត ។

លោក Ken Theeradeth

/

ខ្សែភាពយន្ដរឿង “Bangkok Traffic Love Story” ដែលសម្ដែងដោយលោក  Ken Theeradeth និងកញ្ញា Cris Horwang រកប្រាក់ចំណូលបានរហូតដល់ ១៤៥.៨២ លានបាត ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate